ថៃ៖ បើនិយាយដល់តារាសម្ដែងប្រុសសាច់សខ្ចីសាច់ដុំធំៗ Koen Patradanai បើទោះបីបច្ចុប្បន្នតារារូបនេះ មិនសូវលេចមុខសម្ដែងក្នុងខ្សែភាពយន្តច្រើនដូចមុនក្ដី ក៏លោកនៅតែទទួលបានប្រជាប្រិយភាព និងមានការចាប់អារម្មណ៍ខ្លាំងពីមហាជនដដែល។ ជាពិសេស គេតែងតែឃើញតារារូបនេះ ទទួលថតប្រូម៉ូទផ្សាយផលិតផលផ្សេងៗនៅលើបណ្ដាញសង្គមផងដែរ។
ពិតណាស់ បើក្រឡេកមើលរូបភាពនៅក្នុងគណនី Instagram ដែល Koen Patradanai បង្ហោះក្នុងរយៈពេលមួយឆ្នាំចុងក្រោយមកនេះ គេឧស្សាហ៍ឃើញតារារូបនេះ តែងខ្លួនស្លៀកពាក់ជានារីស្ទើរតែគ្រប់ពេល។ មិនតែប៉ុណ្ណោះ គ្រប់ឈុតដែលលោកស្លៀក មើលទៅមានការច្នៃឡើងយ៉ាងប្លែកភ្នែកតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ទោះមានសាច់ដុំកង់ៗ តែរាល់ពេល Koen Patradanai ស្លៀករ៉ូបម្ដងៗ ឃើញថាមានភាពលេចធ្លោ សមនឹងរូបរាងមិនចាញ់មនុស្សស្រីប៉ុន្មានឡើយ។ គួរបញ្ជាក់ផងដែរថា លោកជាតារាប្រុសដែលនិយមតែងខ្លួនស្លៀកពាក់បែបនារីឲ្យខុសប្លែកពីគេ ទោះបីបច្ចុប្បន្ន តារារូបនេះមានសក់ខ្លី មិនទាន់កែភេទក៏ពិតមែន។ ក្នុងនោះដែរ ស្របពេលតែងខ្លួនស្លៀកខោអាវមនុស្សស្រី តារារូបនេះតែងតែទទួលបានការលើកទឹកចិត្ត សរសើរ និងមានការគាំទ្រច្រើនពីហ្វេនៗផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]