រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូន ប្រាកដជាជ្រាបហើយរឿងរ៉ាវក្តីក្តាំងគ្រួសារ លោកស្រី ទ្រី ដាណា និងស្វាមី លោក ហ៊ីង បញ្ញារិទ្ធ ហៅពូម៉ៅ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ធ្លាប់ឃើញតែភាពផ្អែមល្ហែមដូចស្រមោច និងស្ករ។
ដោយឡែក នៅប៉ុន្មានម៉ោងមុននេះ លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា ទំនាកទំនាក់លោកស្រី និងស្វាមី ហ៊ីង បញ្ញារិទ្ធ ហៅពូម៉ៅ មិនដើរបកក្រោយ ហើយក៏មិនអាចបន្តទៅមុខបន្តទៀតបានឡើយ គឺត្រូវបញ្ចប់ត្រឹមផ្លូវបំបែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមសំណេររបស់លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ដូច្នេះថា៖
សូមរំលឹកផងដែរថា ដំបូងឡើយ ពូម៉ៅ ធ្លាប់បានទម្លាយថា លោកស្រី ទ្រី ដាណា ជាភរិយា មិនសូវឱ្យតម្លៃលោកជាស្វាមី ពោលគឺ មិនស្មើនឹងជំនួយការរបស់លោកស្រី នោះទេ។ លោកបន្ថែមថា លោកសុខចិត្តលះបង់មិត្តភក្តិ ការងារ អ្វីៗគ្រប់យ៉ាង ដើម្បីតែគ្រួសារ។
ក្នុងនោះ កាលពីពេលកន្លងមក លោកស្រី ទ្រី ដាណា ក៏ធ្លាប់បានប្រកាសតាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ចង់លែងលះជាមួយស្វាមី គឺពូម៉ៅ ដោយសារតែគិតតែគ្រួសារខ្លួនខ្លាំងពេក រហូតធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងស្វាមី និងភរិយា។ ក្នុងនោះ លោកស្រី ទ្រីដាណា ក៏បានបង្ហើបថា បើបានលែងលះដាច់ស្រេចមែននោះ នឹងធ្វើលោកស្រីធូរចិត្តដូចដកបន្លាចេញពីទ្រូង ហើយថែមទាំងជប់លៀងឱ្យផ្អើលពេញមួយប្រទេសតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]