កូរ៉េខាងត្បូង៖ ​​បច្ចុប្បន្ន តារាសម្ដែងជើងចាស់របស់កូរ៉េខាងត្បូង Cha Chung Hwa កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង នៅពេលបានដើរជាតួម្ចាស់ភោជនីយដ្ឋានចិន ក្នុងរឿង Hometown Cha-Cha-Cha។

ជាមួយគ្នានេះដែរ នៅក្នុងខ្សែភាពយន្តមួយនេះ Cha Chung Hwa បានដើរតួជាស្ត្រីវ័យកណ្តាលម្នាក់ ដែលពូកែចេះដឹងរឿងមិត្តភក្តិ និងអ្នកជិតខាងណាស់ ហើយក៏មានទម្លាប់អាក្រក់ពូកែនិយាយដើមគេឈ្ងុយដែរ។ ក្នុងនោះ ចរិតនៃការសម្ដែងជាតួបែបនេះ តារាស្រីរូបនេះ ត្រូវបានគេចាត់ទុកថាសម្ដែងបានសមបំផុតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីជាប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ និងមិនបានដើរតួលំដាប់ជួរមុខដូចគេក៏ដោយ ប៉ុន្តែការសម្ដែងរបស់ Cha Chung Hwa មិនថាដើរតួបែបកំប្លែង បែបម៉ឺងម៉ាត់ គឺនាងសុទ្ធតែអាចបត់បែនបានយ៉ាងពូកែ ទស្សនិកជនសរសើរគ្រប់គ្នា។

គួរបញ្ជាក់ថា នេះក៏មិនមែនជាលើកទីមួយដែរ ដែលតារាសម្តែងវ័យ ៤១ឆ្នាំរូបនេះ បានលេងជាតួប្រភេទបែបនេះ ព្រោះកន្លងមក នាងក៏ធ្លាប់លេចមុខក្នុងរឿងជាច្រើនដូចជា រឿង «Landing on You» «Itaewon Class» «Mr. Queen» និងរឿងល្បីៗជាច្រើនទៀត៕

ទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Zingnews.vn

Cha Chung Hwa
Cha Chung Hwa ក្នុងរឿង
Cha Chung Hwa ក្នុងរឿង
Cha Chung Hwa ក្នុងរឿង
Cha Chung Hwa ក្នុងរឿង
Cha Chung Hwa ក្នុងរឿង
Cha Chung Hwa ក្នុងរឿង
Cha Chung Hwa ក្នុងរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]