ភ្នំពេញ៖ ជាការពិតណាស់ ត្រលប់ទៅកាលពីជាង ១០ឆ្នាំមុន ប្រិយមិត្តច្បាស់ជាជ្រាបហើយថា តារាចម្រៀងចាស់វស្សាលោក ករុណា ពេជ្រ និង អតីតតារាចម្រៀង អ្នកនាង សាសា ពួកគេគឺជាដៃគូចម្រៀងរួមផលិតកម្មជាមួយគ្នាដ៏ស័ក្ដិសម ចាប់តាំងពីអំឡុងឆ្នាំ ២០០៩ មកម្ល៉េះ ហើយក៏ទទួលបានការគាំទ្រច្រើនកាលជំនាន់នោះ។
ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកទាំងពីរមិនដែលបានរួមការងារជាមួយគ្នាទៀតឡើយ ព្រោះអ្នកនាង សាសា ក៏បានរៀបការមានគ្រួសារ និងលាឈប់ពីសិល្បៈ ឯលោក ករុណា ពេជ្រ ក៏រវល់ជាមួយមុខរបរផ្ទាល់ខ្លួន ដូច្នេះ អាចនិយាយបានថា ពួកគេលែងមានសកម្មភាពជាមួយគ្នាបង្ហាញហ្វេនៗទៀតហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ថ្មីៗនេះ ករុណា ពេជ្រ ទើបតែបានបង្ហោះរូបចាស់ៗ រំឮកអនុស្សាវរីយ៍ អមនឹងការៀបរាប់អារម្មណ៍ពិតខ្លះៗ កាលនៅរួមការងារនឹង សាសា ដោយលោកបានសរសេរថា៖
យ៉ាងណាមិញ ត្បិតតែមិនបានជួបគ្នាជាច្រើនឆ្នាំ ប៉ុន្តែទឹកចិត្ត និងការរាប់អានរបស់អ្នកទាំងពីរនៅតែល្អដដែល។ ហើយតាមរយៈរូបភាពនិងពាក្យពេចន៍ទាំងនេះ ហ្វេនៗឃើញហើយពិតជានឹករឮកដល់ស្នាដៃរួមគ្នារបស់ពួកគេពីមុនៗខ្លាំងផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]