តាកែវ ៖ ពិតណាស់ តារាសម្តែងជើងចាស់ លោក សម តារាវុទ្ធី ជាអតីតតារាសម្តែងល្បីឈ្មោះម្នាក់ ក្នុងទសវត្សទី ៨០ និង ៩០ ជំនាន់ជាមួយនឹង តារាសម្តែងល្បីឈ្មោះ លោក ទេព រិនដារ៉ូ ហើយក៏ជា តារាសម្តែងដែលទទួលបានប្រជាប្រិយឈ្មោះ មហាជនស្គាលល់សឹងគ្រប់គ្នា កាលជំនាន់នោះ។

ជាមួយគ្នានេះ ទើបទទួលដំណឹង តារាសម្តែងជើងចាស់រូបនេះ ធ្លាក់ខ្លួនឈឺធ្ងន់រយៈពេល ២ឆ្នាំ នៅស្រុកកំណើតក្នុងខេត្តតាកែវ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែ ជំងឺមហារីកសួត សោះ ស្រាប់តែពេលនេះ ទទួលដំណឹងក្រៀមក្រំ ដែលតារាសម្តែងជើងចាស់រូបនេះ ទទួលមរណភាពបាត់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះបើយោងតាមសម្តីប្អូនស្រីរបស់ តារាសម្តែងរូបនេះ បញ្ជាក់ថា « គាត់ស្លាប់ហើយបង ខ្ញុំសុំទោសខ្ញុំនិយាយមិនចេញទេ»។ រីឯចំណែក ប្អូនប្រុសពៅរបស់តារាសម្តែងរូបនេះ លោក ហៀក​ សៅ ក៏បានបន្តថា តារាសម្តែងរូបនេះ បានឈានជើងចូលសិល្បៈ ក្នុងកំឡុងឆ្នាំ ១៩៩០ ចំពោះ រឿងដែល តារាសម្តែងរូបនេះ ធ្លាប់សម្ដែងជាតួរអង្គឯក មានពីរគឺ រឿងមាយើង និងរឿងព្រះបាទត្រសក់ផ្អែម ហើយបូករួមទាំងដើរតួររួមផ្សំផ្សេងៗទៀត ក្នុងរឿង និងបទចម្រៀង ​ខារ៉ាអូខេ ប្រហែលពី ៣០ទៅ៤០បទផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ ថ្មីៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]