ភ្នំពេញ៖ ប្រិយមិត្តទស្សនិកជនជាច្រើន ប្រាកដជាបានជ្រាបហើយ ពីទេពកោសល្យសិល្បៈរបស់ ព្រះនាងតូចសែរាជវង្សខ្មែរ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា ដែលព្រះនាងមានសមត្ថភាពដុងសិល្បៈពីកំណើត មិនថាការច្រៀង ការរាំ ឬក៏ទេពកោសល្យក្នុងការសម្តែងនោះទេ។

មិនតែប៉ុណ្ណោះទៅទៀតនោះ មហាជនគ្រប់គ្នាក៏ថែមទាំងបានលាន់មាត់សរសើរចេញពីចិត្ត ពីសម្រស់ដ៏ស្រស់ស្អាតសោភាគួរឲ្យស្រលាញ់របស់ ព្រះនាងតូច នរោត្តម ជេនណា ជាហូហែថែមទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក៏ដូចជារូបថតជាច្រើនសន្លឹករបស់ ព្រះនាងតូចក្នុងការគ្រោងឈុតដែលព្រះបានឲ្យឈ្មោះថា«ទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ»ដែលរចនារំលេចចេញជារូបទង់ជាតិខ្មែរ នេះបានឆក់យកដួងចិត្តរបស់ប្រិយមិត្តគាំទ្រ ជាមួយនឹងរូបសម្រស់ក៏ដូចជាស្នាមញញឹមដ៏សាកសម ថ្លៃថ្នូរ វិសេសវិសាល ដ៏គួរឲ្យទាក់ទាញរបស់ ព្រះនាងតូច ជេនណា ដែលធ្វើឲ្យទស្សនាសឹងតែមិនចង់ដកក្រសែភ្នែកពី វង់ព្រះភ័ក្រ្តរបស់ព្រះនាងផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

  ព្រះនាងតូច ជេនណា
  ព្រះនាងតូច ជេនណា
  ព្រះនាងតូច ជេនណា
  ព្រះនាងតូច ជេនណា
  ព្រះនាងតូច ជេនណា
  ព្រះនាងតូច ជេនណា
  ព្រះនាងតូច ជេនណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]