ថៃ៖ ថ្មីៗនេះ អ្នកគាំទ្រជាច្រើនរបស់ តារាស្រី Aff Taksaorn ហាក់កំពុងតែរកមើលតម្រុយអំពីស្នេហាថ្មីរបស់នាង បន្ទាប់ពីមានការលេងសើចជាមួយកូន ព្រមទាំងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមបានកំណត់គោលដៅរួចជាស្រេច។
មិនត្រឹមតែប៉ុណ្ណោះ នេះគឺជារឿងមួយដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងពី តារាស្រី Aff Taksaorn ដែលអ្នកមេម៉ាយរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចង់ដឹងថាតើរឿងរ៉ាវស្នេហាថ្មីរបស់នាង គឺជារឿងពិតប្រាកដឬយ៉ាងណា បន្ទាប់ពីបានលេងសើចនៅក្នុងកម្មវិធីមួយ និងធ្វើឲ្យអ្នកគាំទ្រទាំងនោះបានសង្ស័យទៅលើបុរសសង្ហា លោក Neng Sarun ដែលជាគ្រូពេទ្យវ័យក្មេងម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ទស្សនិកជនជាច្រើនក៏បានប្រមូលផ្តុំគ្នា តាមដាននិងផ្តោតទៅលើ លោក Neng Sarun ដែលកាលពីមុនមកនេះ លោកក៏បានធ្វើការងារជាមួយនឹង តារាស្រី Aff Thaksorn នៅក្នុងរឿងដ៏ល្បីមួយ ដែលមានរូបភាពដ៏គួរឱ្យស្រឡាញ់ជាមួយគ្នា ដែលកំពុងតែធ្វើឲ្យគេឯងមិនសង្ស័យមិនបាន ផងដែរ។
តែទោះជាយ៉ាងណា វាគ្រាន់តែជាសង្ស័យមួយតែប៉ុណ្ណោះ ថាតើរឿងរ៉ាវស្នេហាថ្មីរបស់ Aff នឹងក្លាយជាការពិតដែរទេ ព្រោះមិនទាន់មានការបកស្រាយបញ្ជាក់ពីសាមីខ្លួននោះទេ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]