អាមេរិក៖ នាពេលថ្មីនេះមានសារព័ត៍មានជាច្រើនបានចុះផ្សាយថា តារាចម្រៀង Selena Gomez និងតួអង្គ Captain America លោក Chris Evans កំពុងតែលួចបង្កាត់ភ្លើងស្នេហាដោយស្ងប់ស្ងាត់ និងលាក់លៀមពីខ្សែភ្នែកកាំមេរ៉ាអ្នកកាសែត និងមហាជនផងដែរ។

ដោយឡែក​ ប្រភពមួយបានបញ្ជាក់ថា ក្នុងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តារាទាំងពីរនេះ បានចាកចេញពីស្ទូឌីយោ និងភោជនីយដ្ឋាន នៅម៉ោងខុសគ្នា ប៉ុន្តែមិនមានផស្តុតាងជាក់លាក់ដែលបញ្ជាក់ថាពួកគេទាំងពីរបានណាត់ជួបគ្នានោះឡើយ ដោយមានសារព័ត៍មានមួយចំនួនបានបញ្ជាក់ថារូបទាំងពីរនេះគឺរូបចាស់ និងរូបថ្មីយកមកផ្គុំគ្នាបង្កើតជាព័ត៍មានក្លែងក្លាយបណ្តោះ។ ប៉ុន្តែទោះបីជារឿងនេះជារឿងចចាមរ៉ាមពិតមែន ក៏នៅមានចំណុចរសើបមួយទៀតគឺ Chris Evans បានធ្វើការចុច Follow គណនីបណ្តាញសង្គម Instagram របស់ Selena Gomez ប៉ុន្តែនាងមិនបានចុះ Follow វិញនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅពេលនេះ Selena Gomez និង Chris Evans គឺអ្នកទាំងពីរសុទ្ធតែនៅលីវ មិនទាន់មានម្ចាស់បេះដូងដូចគ្នា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Selena Gomez
Chris Evans 
Selena Gomez និង Chris Evans (រូបភាពមិនពិត)
Instagram របស់ Chris Evans
Instagram របស់ Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]