ភ្នំពេញ៖ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសនោះ បណ្តាញសង្គមវីដេអូ TIKTOK ពិតជាជ្រាបច្បាស់ ក៏ដូចជាធ្លាប់ឬ នៅបទចម្រៀងខ្លីញាក់ «Are You Okay you can ផ្លាប់ ផ្លាប់ with....in the classroom» ដែលបានធ្វើឲ្យមហាជន ក៏ដូចជាស្រទាប់យុវវ័យ កាត់តយក ធ្វើវីដេអូបែបរាំកម្សាន្ត ចែកចាយលើបណ្តាញសង្គម។
ទោះជាយ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកដែលមានឈ្មោះ វឌ្ឍនះ សោម នៃម្ចាស់សម្លេងដើម លោក នៃបទចម្រៀងមួយនេះ បានធ្វើការបង្ហោះ ក៏ដូចជាចែកចាយដំណឹងថា ផលិតកម្ម Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទិញសិទ្ធសម្លេងលោក ជាមួយតម្លៃមិនគួរឲ្យជឿរហូតទៅដល់ ១ម៉ឺន ២ពាន់ដុល្លាអាមេរិកឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងក្រោយពីដំណឹងនេះបានសាយភាយ លើបណ្តាញសង្គម បានធ្វើឲ្យមហាជន មានការហួសចិត្តណាស់ ដោយមិននឹកស្មានថា បទចម្រៀងបែកស្លុយ បង្កប់ពាក្យពេចន៍ចំអេសចំអាស «Are you okay...you can ផ្លាប់ ផ្លាប់ with....in the classroom» បែរជា ផលិតកម្ម ទិញកម្មសិទ្ធ ទៅច្រៀងបន្តក្នុងតម្លៃថ្លៃយ៉ាងនេះ៕
សូមទស្សនាវិដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]