តៃវ៉ាន់៖ ថ្មីៗនេះកាលល្ងាចថ្ងៃទី ៩ ខែតុលាកន្លងទៅ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តតៃប៉ិ ២០២១ បានប្រព្រឹត្តទៅជាផ្លូវការ ដែលមានវត្តមានពីតារាជើងចាស់ជាច្រើននៅក្នុងសិល្បៈកម្សាន្តតៃវ៉ាន់។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ តារាស្រី Ruby Lin ក៏បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ តែទោះយ៉ាងណាក្ដី ការបង្ហាញខ្លួនរបស់តារាស្រីរូបនេះនៅលើឆាក ស្រាប់តែបានក្លាយជាប្រធានបទពិភាក្សាពីអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនទៅលើរូបសម្រស់របស់នាងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ យោងតាមទំព័រដ៏ល្បីមួយ ក៏បានបញ្ចេញនូវប្រធានបទដែលមានចំណងជើងថាដ៏គួរឲ្យចាប់អារម្មណ៍ដោយបានរៀបរាប់ថា «មិនអាចចំណាំមុខមាត់ដែលបានផ្លាស់ប្តូរ របស់ Ruby Lin នោះទេ»។ ជាមួយគ្នានេះដែរ នៅក្នុងរូបភាពដែលបានថតជិតមុខមាត់របស់នាង តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីស្បែកចាស់ មានស្នាមជ្រួញនៅជុំវិញមាត់ ថែមទៀតផង។
ដោយឡែក នៅលើបណ្តាញសង្គមរបស់ Ruby Lin ក៏បានធ្វើឱ្យអ្នកទស្សនាជាច្រើនភ្ញាក់ផ្អើល ជាមួយនឹងរូបថត Selfie មានស្នាមញញឹមយ៉ាងស្រស់ ហាក់ដូចជារូបថតដែលត្រូវបានគេកែសម្រួលយ៉ាងល្អិតល្អន់ ដែលស្បែករបស់នាង ប្រែជាសរលោងពោរពេញដោយភាពទាក់ទាញ មើលទៅពិតជាខុសគ្នាទាំងស្រុង ពីរូបថតនៅលើឆាក ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]