កូរ៉េខាងត្បូង៖ យោងតាមការវិភាគទិន្នន័យធំរបស់វិទ្យាស្ថានកូរ៉េ បានទម្លាយសិល្បៈករដ៏មានឥទ្ធពល សម្រាប់ខែតុលាបានទៅលើក្រុមចម្រៀងនារី BLACKPINK នៃមុខគេ ដែលរត់ពីក្រោយ ក្រុមចម្រៀងក្មេងស្រីចំណូលថ្មី aespa ជាប់លេខ ២ និង SNSD ជាប់ចំណាត់ថ្នាក់លេខ ៣។

ជាក់ស្តែង BLACKPINK ជាប់លេខ ១ ជាមួយនឹងទន្នន័យរហូតជា ៦លាន ដែលកើនឡើង ៦៥.៥៤% ពីសន្ទស្សន៍របស់ពួកគេនៅក្នុងខែកញ្ញា។ ចំណែក លេខ ២ គឺ aespa ដែលមានសន្ទស្សន៍តួលេខជាង៣លាន ដែលបានកើនឡើង ៤៨.១២% ពីតួលេខរបស់ពួកគេ កាលខែកញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ចំណាត់ថ្នាក់លេខ ៣ គឺក្រុម Girls ’Generation ជាមួយតួលេខជាង ៣លាន ដូចគ្នា កើនឡើង ១៣.២០% ។ ក្នុងចំណោមក្រុមចម្រៀងស្រីកំពូលទាំង ១០ មានដូចជា ក្រុម Red Velvet ក្រុម STAYC  ក្រុម TWICE ក្រុម Lovelyz ក្រុម Oh My Girl ក្រុម MAMAMOO និង ក្រុម Brave Girls ជាដើម៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖ 

BLACKPINK
aespa
SNSD
រូបភាព តារាងចំណាក់ថ្នាក់
រូបភាព តារាងចំណាក់ថ្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]