រាជធានីភ្នំពេញ ៖ ដូចដែលបានស្គាល់រួចហើយ តារាចម្រៀងវ័យក្មេង លោក ពុធ មិថុនា សព្វថ្ងៃនេះ រូបលោក កំពុងតែជ្រកក្នុងទ្រនំ ផលិតកម្ម«រាម» ដែលរូបលោក ក៏ធ្លាប់បានចេញបទចម្រៀងច្រើនហូរហែផងដែរ ដែលក្នុងនោះ បទចម្រៀងភាគច្រើន ក៏ទទួលបានការគាំទ្រច្រើនពី ស្រទាប់យុវវ័យផងដែរ។
តែផ្ទុយទៅវិញ ក្រោយចេញបទថ្មី «Delivery អន្សម» ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ស្រាប់តែទទួលការរិះគន់ថា ជាតារាចម្រៀងលក់សណ្តែកដី ចម្រៀងមិនកើត ច្រៀងចាញ់ក្មេងថ្នាក់ទី១ ដែលធ្វើឲ្យ តារាចម្រៀងប្រុសវ័យក្មេងរូបនេះ ហាក់ស្រពាប់ស្រពោនជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះ គេក៏ឃើញ ខាងផលិតកម្ម«រាម» បានចេញមកលើកទឹកចិត្ត ឲ្យតារាចម្រៀងរូបនេះ នៅតែបន្តដើរតាមក្តីស្រមៃរបស់ខ្លួន ហើយការជ្រើសរើសយករូបលោក ក៏មិនមែនជារឿងចៃដន្យដែរ។
យ៉ាងណាមិញ តារាចម្រៀងវ័យក្មេងរូបនេះ ក៏បាន បង្ហោះសារលើទំព័រហ្វេសប៊ុក យ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]