ថៃ៖ បន្ទាប់ពីសុំរៀបការបានសម្រេច កាលពីប៉ុន្មានខែមុនមកនេះ តារាប្រុស លោក New Chaiyapol និង គូស្នេហ៍ ត្រូវបានហ្វេនៗជាច្រើនតាមដានមើលពីភាពផ្អែមល្ហែម ព្រមទាំងរងចាំពីដំណឹងរៀបការរបស់អ្នកទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយឡែក តារាប្រុសរូបនេះ ហាក់មិនបានធ្វើឲ្យអ្នកគាំទ្ររងចាំយូរទៀតនោះទេ ដែលកាលពីថ្មីៗនេះ លោកបានបញ្ចេញរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ដែលជារូបភាព Pre-Wedding ជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត ដោយមានការតុបតែងខ្លួនស្លៀកឈុតកូនកម្លោះ និងកូនក្រមុំ យ៉ាងស្រស់សោភា បង្ហាញពីកាយវិកាយដ៏រ៉ូមែនទិក ខណៈដែលអ្នកទាំងពីរនឹងក្លាយទៅជាគ្រួសារតែមួយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីឃើញរូបភាពទាំងនេះហើយ បណ្ដាហ្វេនៗជាច្រើនក៏បានបង្ហាញពីភាពរំជើបរំជួល ក៏ដូចជាបានផ្ញើរការអបអរ និងជូនពរដល់អ្នកទាំងពីរ ឲ្យកាន់តែមានសុភមង្គល ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]