ភ្នំពេញ៖ កម្មវិធីប្រកួតបវរកញ្ញា Miss Grand កម្ពុជា ២០២១ ទើបតែបញ្ចាប់ការប្រកួតកាលពីប៉ុន្មានថ្ងៃមុននេះ ដោយម្ចាស់ជ័យលាភីបានទៅលើ បេក្ខនារីតំណាងឲ្យខេត្តបាត់ដំបងមានឈ្មោះ ប៉ូគឹមថេង សុតធីតា។ ពិតណាស់ ស្របពេលបេក្ខភាពរូបនេះជាប់ឈ្មោះជាបវរកញ្ញា Miss Grand កម្ពុជា ២០២១ ក៏មានមហាជនជាច្រើនពេញចិត្ត និងត្រេកអរជំនួសជំនាងជាខ្លាំងស្ទើរគ្រប់គ្នាតែម្ដង។

យ៉ាងណាមិញ បវរកញ្ញាម្ចាស់ជ័យលាភីរូបនេះ ត្រូវបានទស្សនិកជនជាច្រើនសម្លឹកឃើញពីសមត្ថភាពដ៏ខ្លាំងរបស់នាង ខណៈអំឡុងពេលឆ្លើយសំនួរ នាងបានប្រើប្រាស់ភាសាអង់គ្លេស ដើម្បីឲ្យយល់ជាសកលផងដែរ។ ក្រៅពីសមត្ថភាព យើងងាកមកមើលរូបសម្ផស្សកញ្ញា ប៉ូគឹមថេង សុតធីតា ពិតជាមានសម្រស់ស្រស់ស្អាត រូបរាងក៏ស្រឡូន និងមានកម្ពស់ខ្ពស់សាកសមជាបវរកញ្ញាពិតៗតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ស្របពេលឃើញកញ្ញា ប៉ូគឹមថេង សុតធីតា ជោគជ័យក្នុងវិស័យបវរកញ្ញា ងាកទៅមើលអតីតកាលរបស់នាងម្ដង ដោយនាងធ្លាប់ឆ្លងកាត់ភាពបរាជ័យជាច្រើនដង ទម្រាំក្លាយជាម្ចាស់មកុដ Miss Grand កម្ពុជា ២០២១នេះ។ ហើយកម្មវិធីដែលបវរកញ្ញារូបនេះធ្លាប់ចូលរួមប្រកួតបវរកញ្ញាទាំងឆាកជាតិ និងឆាកអន្តរជាតិមានដូចជា៖

១៖ Khmer Super Model ចូលដល់Top១០

២៖ Miss Grand Cambodia ឆ្នាំ២០១៦ (Unplaced)

៣៖ Miss Grand Cambodia ឆ្នាំ ២០១៧ ចូលដល់Top១០

៤៖ Face Of Asia ២០១៨ ( Unplaced)

៥៖ Asian Model Festival ២០១៨

៦៖ Miss Universe Cambodia ២០១៩ ជាម្ចាស់ជ័យលាភី 3rd Runner Up

៧៖ Miss Asia Pacific ២០១៩ (Unplaced)

៨៖ Miss Tourism Metropolitan ២០១៩ ចូលដល់Top១០

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូគឹមថេង សុតធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]