កូរ៉េខាងត្បូង៖ ការបង្ហាញខ្លួននៅសប្តាហ៍ម៉ូតប៉ារីស (Paris Fashion Week) របស់សមាជិកបងស្រី Jisoo នៃ ក្រុម BLACPINK បានក្លាយជាការផ្តោតអារម្មណ៍លើបណ្តាញសង្គមគ្រប់ពេលវេលា ពីមជ្ឈមដ្ឋានមនុស្សគ្រប់ជាន់ថ្នាក់ នៃវត្តមានរបស់នាង។
ជាក់ស្តែង រាល់សកម្មភាព របស់តារាស្រីនៅប្រទេសបារាំងបានក្លាយជាប្រធានបទក្តៅ អំពី Jisoo ក៏ដូចជា Dior បានធ្វើឱ្យពិភពលោករំជើបរំជួលយ៉ាងឆាប់រហ័សឈានដល់ចំណាត់ថ្នាក់លេខ ១ លើវេទិកា នាពេញមួយ ក្នុងថ្ងៃព្រឹត្តឹការណ៍កាលពីខែមុននេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ឥទ្ធិពលដ៏អស្ចារ្យរបស់ តារាស្រីរូបនេះ បានបង្កើតឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយយ៉ាងធំធេងនៅលើសកលលោកដោយ ផ្តល់ឱ្យ Dior នូវការចាប់អារម្មណ៍ ដែលមិននឹកស្មានដល់ ពីភាពស្រស់ឆើតឆាយរបស់តារាស្រីរូបនេះតែម្តង។
យ៉ាងណាមិញ តាមប្រភព របាយការណ៍មួយ របស់ Launchmetrics រូបថត ៤ សន្លឹករបស់ សមាជិកក្រុម BLACKPINK ដែលបានស្លៀកឈុត Dior នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ត្រូវបានទទួលកម្រៃ ១,៨៤ លានដុល្លារអាមេរិក ពីប្រ៊េនមួយនេះ ក្នុងការផ្សព្វផ្សាយ លើគណនីផ្ទាល់របស់នាង។
តួយ៉ាង ជាមួយនឹងការបង្ហាញខ្លួនដ៏អស្ចារ្យ ដែលពោរពេញទៅដោយភាពទាក់ទាញនៃ Jisoo បានធ្វើឲ្យប្រ៊េន Dior មានការចាប់អារម្មណ៍ជាខ្លាំង លើសពីដៃគូប្រកួតប្រជែងដទៃទៀតដែលមានវត្តមាននៅ Paris Fashion Week ជាពិសេសនោះ ព្រឹត្តឹការណ៍បង្ហាញម៉ូដឆ្នាំនេះ បានបង្ហាញពីឥទ្ធិពលដ៏ធំរបស់ Jisoo នៅលើសកលលោកដែលធ្វើឱ្យអ្នកនិយមលេងអ៉ីនធឺណែតកោតសរសើរគ្រប់ៗគ្នា៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]