បរទេស៖ ថ្មីៗនេះ សេដ្ឋីនីវ័យក្មេង ព្រមទាំងជាតារាម៉ូដែលដ៏ល្បី Kylie Jenner បានបង្ហាញខ្លួននាំកូនស្រីរបស់នាង ទៅលេងកម្សាន្តនៅកសិដ្ឋានល្ពៅមួយ ក្នុងទីក្រុង Los Angeles ។
ប៉ុន្តែនៅក្នុងនោះ តារាម៉ូដែលស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើល ជាមួយនឹងការតុបតែងខ្លួន ពាក់ម៉ាស និងស្លៀកពាក់ខោអាវរលុង ពណ៌ប្រផេះ និងអាវធំខាងក្រៅ ឡើងជិតឈឹង ដើម្បីបិទបាំងមិនឲ្យឃើញពីពោះធំរបស់នាង ខណៈពេលកំពុងមានផ្ទៃពោះកូនទី ២ ប្រហែល ៥ ទៅ ៦ ខែ ជាមួយតារាចម្រៀងរ៉េប លោក Travis Scott ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីជានាងមានផ្ទៃពោះក៏ តែតារាស្រីរូបនេះ នៅតែមានភាពសកម្មខ្លាំង ដោយកាលពីខែមុន នាងក៏បានទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមកម្មវិធីម៉ូដ និងបានត្រលប់ទៅស្រុកកំណើតរបស់គូស្នេហ៍នាង ដើម្បីទៅលេងគ្រួសារ ជាពិសេស នាងតែងតែនាំកូនជាទីស្រលាញ់របស់ខ្លួន ចេញទៅលេងខាងក្រៅ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]