ខេត្តកោះកុង÷ យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ផ្អែកតាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា មានករណីស្លាប់កុមារា ជនជាតិខ្មែរ ដែលជាអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ លាង គីមហួរ អាយុ០៦ខែ មាន អាសយដ្ឋាននៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី ដោយស្ថានភាព ជំងឺធ្ងន់ធ្ងរពេក កុមារាដែលជាអ្នកជំងឺត្រូវបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨:៤៥នាទីនៅក្នុងមន្ទីរពេទ្យ។

យ៉ាងណាមិញ ផ្អែកតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យកុមារាដែលជាអ្នកជំងឺខាងលើ បានបាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (Severe Respiratory Tract Infection) ដែលបណ្តាលមកពីវីរុសកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែបងប្អូនមេត្តាជ្រាបជាព័ត៌មាន៕

ចង់ជ្រាបកាន់តែច្បាស់សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅខាងក្រោម÷

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]