កូរ៉េខាងត្បូង៖ ដោយសារតួសម្តែងនាំមុខគេពីរឿង «Squid Game» ទទួលបានប្រជាប្រិយភាពបន្ទាប់ពីការសម្តែងជោគជ័យនោះប្រាក់ចំណូលរបស់ពួកគេក៏កើនឡើងដូចគ្នាដែរ។ ឥឡូវនេះរបាយការណ៍ថ្មីមួយបានបង្ហាញថាតើតួអង្គក្នុងរឿងនេះ រកចំណូលបានប៉ុន្មានពី Instagram ក្នុងការបង្ហោះលើបណ្តាញសង្គមមួយនេះ។
ជាក់ស្តែង តារាកូរ៉េមួយចំនួនបានកើនឡើងដល់កំពូលយ៉ាងលឿនដូច Jung Hoyeon បន្ទាប់ពីការចេញផ្សាយរឿងភាគដ៏ល្បីមួយនេះ។ នៅក្នុងការសម្តែងជាលើកដំបូងរបស់នាងក្នុងនាមជា Kang Sae Byeok តារាម៉ូដែល Jung មានអ្នកគាំទ្រ Instagram តែ ៤០០,០០០ នាក់ប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង នៅពេលស៊េរីរឿងមួយនេះ បានចាក់បញ្ចាំងជាលើកដំបូងនៅលើ Netflix កាលពីខែមុន ក្នុងរយៈពេលប៉ុន្មានថ្ងៃចំនួននេះបានកើនឡើងដល់ ១.៤ លាននាក់ ហើយនៅសប្តាហ៍នេះ នាងមានអ្នកតាមដានលើសពី ១៧ លាននាក់ឯណោះ។
ដើម្បីស្វែងយល់ថាតើតួអង្គ «Squid Game» មួយរូបនេះ កំពុងធ្វើឱ្យមានឥទ្ធិពលប៉ុណ្ណា នេះបើតាមទទួលការស្រាវជ្រាវពី Influencer Marketing Hub ហើយតួលេខដែលពួកគេរកឃើញគឺខ្ពស់គួរសមណាស់ដែរ ដែលរូបនាងទទួលបានប្រាក់ ក្នុងផ្សាយផលិតផល។
យោងតាមវេទិកានេះ Jung Hoyeon គឺជាអ្នកមានឥទ្ធិពលច្រើនជាង ជាមួយតួលេខអ្នកតាមដានច្រើនជាងគេផងដែរ ក្នុងចំណោមតួអង្គដទៃទៀត ដែលរកចំណូលបានខ្ពស់បំផុតរហូតដល់ ប្រហែល ៤៣.០០០ ដុល្លារអាមេរិក សម្រាប់រាល់ការផ្សាយពាណិជ្ជកម្មដែលនាងបានបង្ហោះនៅលើបណ្តាញសង្គមដូច្នេះដែរ៕
ប្រភព៖ KoreaBoo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]