តៃវ៉ាន់៖​ កាលពីពេលថ្មីៗនេះ យោងតាមប្រភពដ៏ល្បីមួយ បានបង្ហាញឲ្យដឹងថា ស្វាមី តារាស្រី Barbie Hsu  លោក Wang Xiaofei បានវិលមកជួបជុំជាមួយនឹងប្រពន្ធនិងកូនរបស់ខ្លួននៅតៃប៉ិតៃវ៉ាន់ បន្ទាប់ពីបានធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្វាមីរបស់តារាស្រីរូបនេះ មិនត្រឹមតែបានទៅកោះតៃវ៉ាន់ដើម្បីជួបជុំជាមួយគ្នាវិញទេ តែ លោកថែមទាំងបានទៅរៀបចំកម្មវិធីខួបកំណើតគម្រប់ ៤៥ ឆ្នាំរបស់នាង ទៀតផង ហើយនេះក៏ជាមូលហេតុមួយ ដែលលោក Wang Xiaofei បានត្រលប់មកតៃវ៉ាន់វិញ ចាប់តាំងពីខែកញ្ញា ដើម្បីអាចធ្វើពិធីខួបកំណើតជាមួយភរិយាបណ្ដូលចិត្ត នៅថ្ងៃទី ៦ ខែតុលា កន្លងទៅនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ម្តាយរបស់ តារាស្រី Barbie Hsu ក៏បានធ្វើការឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ ហើយបានបង្ហាញថា នៅល្ងាចថ្ងៃនោះ លោក Wang Xiaofei ព្រមជាមួយប្រពន្ធនិងកូនពីរនាក់ ក៏ដូចជាសមាជិកគ្រួសារផ្សេងទៀត បានប្រារព្ធពិធីខួបកំណើតរបស់នាង នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃរបស់អ្នកទាំងពីរ ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖

Barbie Hsu និង ស្វាមី
Barbie Hsu និង ស្វាមី
Barbie Hsu និង ស្វាមី
Barbie Hsu និង ស្វាមី
Barbie Hsu និង ស្វាមី
Barbie Hsu និង ស្វាមី
Barbie Hsu និង ស្វាមី
Barbie Hsu និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]