រាជធានីភ្នំពេញ ៖ ពិតណាស់ បើទោះបី ឃ្លាតឆ្ងាយពីវង់សិល្បៈយូរក្តី តែតារាសម្តែង និងតារាមូដែល អ៊ីងអ៊ីង រូបនេះ នៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល ដោយក្នុងនោះ ហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ ធ្លាប់បានស្គាល់រូបនាងយ៉ាងច្បាស់ ជាតួស្រីក្នុងបទចម្រៀង «២នាក់បានហើយ» ដែលធ្លាប់មានការគាំទ្រយ៉ាងច្រើន ក្នុងកំឡុងកាលពីប៉ុន្មានឆ្នាំមុននេះ។
លើសពីនេះទៅទៀត ទោះបទចម្រៀងនេះ កន្លងទៅច្រើនឆ្នាំក្តី តែប្រសិនបើក្រឡេកទៅមើល សម្រស់តារាស្រីរូបនេះ មើលសឹងតែមិនស្គាល់ បើប្រៀបធៀបសម្រស់ក្នុងវីដេអូចម្រៀងនោះ និងសម្រស់បច្ចុប្បន្ន ស្ទើរតែខ្លាចជាមនុស្ស២នាក់ផ្សេងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ និយាយពីសម្ព័ន្ធវិញ រូបនាងក៏ធ្លាប់បានបង្ហើបថា រូបនាងមានស្វាមីរួចហើយ ហើយអ្វីដែលធ្វើឲ្យ បណ្តាអ្នកគាំទ្រ កាន់តែភ្ញាក់ផ្អើលនោះ រូបនាងមិនត្រឹមតែមិនប្រែប្រួលសម្រស់ឡើយ ប៉ុន្តែបែរជា អាយុកាន់តែច្រើន សម្រស់កាន់តែស្អាត ដែលថ្មីៗនេះ តារាស្រីរូបនេះ ទម្លាយថា ខ្លួនអាយុក្បែរ៣០ឆ្នាំហើយ ដែលក្នុងនោះត្រូវ គេសម្គាល់ឃើញសម្រស់ផ្ទៃមុខតារាស្រីរូបនេះ កាន់តែក្មេងជាងវ័យ ហើយកាន់តែស្រស់ស្អាត រលោងដូចកូនតុក្កតា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]