កម្សាន្ត៖  ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ប្រាកដជាបានស្គាល់ពី តារាចម្រៀងស្រី អ្នកនាង អែនជី ដែលជាតារាដ៏ល្បីម្នាក់ប្រចាំប្រទេសកម្ពុជា ដែលប្រកបដោយសមត្ថភាពទឹកដមសម្លេង និងរូបសម្ផស្ស ស្រស់ស្អាតផងដែរ។ 

មិនតែប៉ុណ្ណោះ បើក្រលែកមើលការតុបតែងខ្លួនរាល់ពេលបង្ហាញខ្លួនម្ដងនោះរបស់ អ្នកនាង អែនជី ពិតជាទាក់ទាញនិងប្លែកភ្នែកជាខ្លាំងដោយតារាស្រីរូបនេះមានរូបរាងស្អាតស្វែលខណៈដែលរូបនាងមានកូនហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ ស្រាប់តែមានការចាប់អារម្មណ៍ទៅលើស្ទាយ៍សម្លៀកបំពាក់រវាងតារាស្រីខ្មែររូបនេះនឹង តារាស្រីប្រចាំប្រទេសថៃ កញ្ញា Davikah ដែលវត្តមានអ្នកទាំងពីរនៅលើបណ្ដាញសង្គមកំពុងទទួលបានការចាប់អារម្មណ៍ទៅលើឈុតខ្មៅបញ្ចេញរាងក្បាលពោះរាបស្មើដូចគ្នា និងមានម៉ូតស្រដៀងគ្នាបេះបិទ  ។

ជាមួយគ្នានេះដែរ តារាស្រីទាំងពីរដួងនេះ បានធ្វើឲ្យហ្វេនៗឃើញហើយ បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយសម្រស់ដ៏លេចធ្លោ មានរាងgoal មិនចាញ់គ្នានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

អែនជី
អែនជី
អែនជី
អែនជី
Davikah
Davikah
អែនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]