ភ្នំពេញ៖ នេះជាឱកាសដ៏ល្អបំផុតមួយ សម្រាប់លោកអ្នកដែលកំពុងស្វែងរកដៃគូសហការអាជីវកម្មពីក្រៅប្រទេស ខណៈក្រុមហ៊ុនធំៗចំនួន៤៨ នៅក្នុងប្រទេសថៃ កំពុងបើកឱកាសឱ្យអ្នករកស៊ីនៅខ្មែរ អាចសហការ និងពង្រីកអាជីវកម្មជាមួយគ្នាបាន។ ដោយក្រុមហ៊ុនធំៗទាំងនោះ រួមមានដូចជា ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម ក្រុមហ៊ុនស្ថាបត្យកម្ម ក្រុមហ៊ុនដេគ័រ ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនផលិតចំណីអាហារនិងភេសជ្ជៈ ព្រមទាំងក្រុមហ៊ុនផលិតផលថែរក្សាសម្រស់និងសុខភាព ជាដើម។
អ្វីដែលពិសេសជាងនេះ លោកអ្នកអាចជួប និងសិក្សាអំពីក្រុមហ៊ុនធំៗនៅក្នុងប្រទេសថៃបានដោយសេរី តាមរយៈកម្មវិធីពិព័រណ៍អនឡាញចំនួនពីរ ដោយការតាំងពិព័រណ៌អនឡាញមួយ ផ្តោតសំខាន់លើក្រុមហ៊ុនធំៗនៅក្នុងផ្នែកស្ថាបត្យកម្ម និងដេគ័រ មានឈ្មោះថា Virtual Exhibition Architect/Decor ។ ចំណែកឯ ការតាំងពិព័រណ៌អនឡាញមួយទៀត ផ្តោតសំខាន់លើក្រុមហ៊ុនធំៗ នៅក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈ ព្រមទាំងផលិតផលសុខភាពនិងសម្រស់ Virtual Exhibition Food & Beverage, Retail, Health & Beauty ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះ សម្រាប់លោកអ្នកដែលកំពុងស្វែងរកដៃគូសហការនៅក្នុងវិស័យធំៗ ដូចបានរៀបរាប់ខាងលើនេះ លោកអ្នកអាចចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីពិព័រណ៌អនឡាញទាំងពីរខាងលើនេះបាន តាមរយៈលីង Virtual Exhibition Architect/Decor និង Virtual Exhibition Food & Beverage, Retail, Health & Beauty ដែលកម្មវិធីមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០២១ (អង្គារ-ពុធ-ព្រហស្បតិ៍) ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៦:០០នាទីល្ងាច។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 557 577 / 099 557 577 ។
សូមបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៌អនឡាញខាងលើនេះ ក៏មានកម្មវិធី Business Matching នៅក្នុងនោះផងដែរ ដូច្នេះលោកអ្នកមានឱកាសអាចចាប់ដៃគូសហការរកស៊ី ជាមួយក្រុមហ៊ុនធំៗរបស់ប្រទេសថៃបានដោយសេរី និងមានទំនុកចិត្តបំផុត ខណៈដែលកម្មវិធីពិព័រណ៌ និងកម្មវិធី Business Matching ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនជំនាញ ខាងតាំងពិព័រណ៌ច្រើនឆ្នាំ គឺក្រុមហ៊ុន Index Creative Village Public Company Limited (ICV), ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]