ចិន៖ ថ្មីៗនេះ យោងតាមប្រភពព័ត៌មានមួយ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនអាហារសុខភាព ដែលដឹកនាំដោយ តារាសម្ដែងប្រុស លោក Kenny Ho បានបង្ហោះសេចក្ដីប្រកាសរើសបុគ្គលិកនៅលើបណ្តាញសង្គម ហើយខ្លឹមសារជ្រើសរើសបុគ្គលិកចាប់ពីអាយុ ១៨ ទៅ ៥០ ឆ្នាំ ដោយលក្ខខណ្ឌតែមួយគត់គឺ បេក្ខជនត្រូវមានសុខភាពល្អ មានចិត្តធ្វើការយ៉ាងប្រុងប្រយ័ត្ន និងធ្វើតាមការណែនាំរបស់ថ្នាក់លើ។
ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សជាច្រើនបានកត់សម្គាល់នោះគឺ ប្រាក់ខែនៅការផ្សាយរើសបុគ្គលិកធ្វើការងារគឺទទួលបាន ៣.៥០០ យ័ន(ជាង៥០០ដុល្លា) ដល់ ៥.៥០០ យ័ន ក្នុងមួយខែ ថែមទាំងផ្តល់ជូនការស្នាក់នៅ និងអាហារឥតគិតថ្លៃទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បន្ទាប់ពីបានឃើញខ្លឹមសារនៃការជ្រើសរើសបុគ្គលិកនៅក្នុងក្រុមហ៊ុនហើយ តារាប្រុសរូបនេះ បែរជាត្រូវបានមនុស្សជាច្រើន ធ្វើការរិះគន់ ចំពោះការជ្រើសរើសកម្មករក្នុងតម្លៃទាបពេក ហើយព្រមទាំងត្រូវបានពួកគេនិយាយថា តារាសម្តែងរូបនេះគឺមានភាពលោភលន់ ថែមទៀតផង។
តែទោះយ៉ាងណា ក៏មានមនុស្សមួយចំនួនទៀត បានចេញមកការពារ លោក Kenny Ho ហើយបានបកស្រាយថា ថារោងចក្រភាគច្រើននៅក្នុងតំបន់នេះ បានផ្តល់ប្រាក់ឈ្នួលដល់កម្មករដូចគ្នា ឬអាចទាបជាងនេះ។ លើសពីនេះ ពួកគេក៏បានសរសើរទៅលើប្រាក់កំរៃពីក្រុមហ៊ុនរបស់លោក ដែលមានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]