ភ្នំពេញ៖ បើរម្លឹកកាលពីឆ្នាំ២០១៩ កញ្ញា អ៊ិន លក្ខិណា ធ្លាប់ជាប់ចំណាត់ថ្នាក់លំដាប់រងទី១ក្នុងកម្មវិធី Miss World កម្ពុជាផងដែរ។ ក្រោយបង្ហាញមុខប្រកួតក្នុងកម្មវិធីមួយនេះរួច នាងកាន់តែទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជន និងហ្វេននិយមទស្សនាកម្មវិធីបវរកញ្ញាផ្ទាល់តែម្ដង។ ម្យ៉ាងវិញទៀត គេក៏ឧស្សាហ៍ឃើញតារាស្រីរូបនេះ មានភាពមមាញឹកជាមួយនឹងការងារថតម៉ូតជាហូរហែផងដែរ។

ពិតណាស់ បន្ទាប់ពីជាប់ឈ្មោះជាបវរកញ្ញាលំដាប់រងទី១ក្នុងកម្មវិធី Miss World កម្ពុជា២០១៩ ថ្មីៗនេះនាងបានដាក់ពាក្យចូលរួមប្រកួត Miss Grand កម្ពុជា ២០២១។ ហើយថ្មីៗនេះកម្មវិធី Miss Grand កម្ពុជា ២០២១ ទើបតែប្រកួតចប់ ដោយនាងក៏ទទួលបានជ័យលាភីលំដាប់រងទី១ក្នុងកម្មវិធីមួយនេះ។ ក្នុងនោះដែរ អ្នកគ្រប់គ្រងកម្មវិធី Miss Grand កម្ពុជា បានផ្ដល់សិទ្ធឲ្យកញ្ញា អ៊ិន លក្ខិណា ក្លាយជាបវរកញ្ញា Miss Supranational ២០២២ យ៉ាងគួរឲ្យភ្ញាក់ផ្អើល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង គេដឹងផងដែរថា កញ្ញា អ៊ិន លក្ខិណា ជាបវរកញ្ញាទី១ ដែលត្រូវតំណាងឲ្យស្ត្រីខ្មែរទៅចូលរួមក្នុងការប្រកួត Miss Supranational ២០២២ នាពេលខាងមុខនេះ។ លើសពីនេះទៅទៀត ក្រោយនាងទទួលបានឱកាសនឹងកំពុងត្រៀមខ្លួនសម្រាប់ចូលរួមប្រកួត Miss Supranational ២០២២ ក៏មានប្រិយមិត្ត និងអ្នកគាំទ្រច្រើននាក់បានបង្ហាញនូវក្ដីត្រេកអរយ៉ាងរំភើបជំនួសនាងគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
  កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
  កញ្ញា អ៊ិន លក្ខិណា 
  កញ្ញា អ៊ិន លក្ខិណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]