ព្រះសីហនុ៖ តាមប្រពៃណីចិន ខែតុលា គឺជារដូវស្លឹកឈើជ្រុះពណ៌មាសពោរពេញទៅដោយផ្លៃផ្កាល្អ ស្រស់ស្រាយ​ និងជាថ្ងៃបុណ្យជាតិផងដែរ ដោយការខិតខំប្រឹងប្រែង គម្រោងព្រីនឆ្នេរសមុទ្រមាស ក៏បានបព្ចាប់គ្រោងអគារដោយជោគជ័យនៅថ្ងៃតែមួយនេះ។ សបព្ចាក់ពីភាពប៉ិនប្រសប់នៃចំនុចខ្លាំង និងសន្ទុះលឿននៃការសាងសង់​ ដោយធានាពីគុណភាពនៃសំណង់ជាមួយ​គ្រឿងសំភារៈម៉ាកល្បីល្បីនៅក្នុងខុនដូ។

ព្រីនឆ្នេរសមុទ្រមាស មិនបាន​បញ្ឈប់​ការសាងសង់ក្នុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ទេ ផ្ទុយទៅវិញយើងបានជំនះនូ​វពេលវេលាលំបាកៗជាច្រើន ដើម្បីបង្កើតនូវគ្រោងអគារដ៏ប្រណិតនេះ ទាំងនេះហើយគឺជាសក្សីភាពដើម្បីបញ្ជាក់ពីគុណភាព និងបំពេញតាមការសន្យារជូនដល់អតិថិជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ ការចាក់បេតុងពីចំហៀងចុងក្រោយដំណាក់កាលទី ២ នៃ គម្រោងព្រីនឆ្នេរសមុទ្រមាស (Prince Golden Bay) ត្រូវបានបញ្ចប់ជាផ្លូវការហើយ។

តាំងពីដំណាក់ការដំបូងនៃការសាងសង់គម្រោងមួយនេះ ដោយមានគ្រឹះបេតុង និងឥដ្ឋនីមួយៗ រហូតដល់ការគ្របដណ្តប់ទៅលើអគារទាំងមូលនាពេលបច្ចុប្បន្ននេះ គឺមានផ្ទុកកំលាំងញើសឈាមនិងការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់អ្នកសាងសង់របស់យើង។ ចាប់តាំងពីការចាប់ផ្តើមសាងសង់គម្រោងនេះមក យើងតែងតែប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាបានគុណភាពផលិតផលនិងល្បឿននៃការសាងសង់អោយមានភាពស៊ីសង្វាក់គ្នា។ ការខិតខំប្រឹងប្រែងក្នុងការធានានូវគុណភាពស្តង់ដារទាំងអស់អោយទាន់ពេលវេលា គឺដើម្បីឆ្លើយតមទៅនឹងការសន្យា និងបំពេញទំនុកចិត្តជូនដល់អតិថិជន។

ជម្នះការលំបាកជាមួយគ្នា

ចាប់ពីឆ្នាំ២០២០ ដល់២០២១ មក ការរីករាលដាល​នៃជំងឺកូវីដ១៩ ក្នុង​ខេត្ត​ព្រះសីហុ មានចំនួនច្រើន ហើយខេត្តទាំងមូលត្រូវ​បិទខ្ទប់ ​និង​មាន​បំរាម​គោចរណ៍ពេល​យប់ផងដែរ ទាំងនេះបាន​ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការសាងសង់​របស់​គម្រោងរបស់យើង ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គទាំង​នេះមិនបាន​រាំងស្ទះដល់ការ​សាងសង់របស់យើងឡើយ ហើយ​យើងក៏បាន​រិះរកមធ្យោបាយធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីអោយការបញ្ចប់​គ្រោងអាគារទាន់នឹងផែនការដែលបាន​​ព្រៀងទុក។

រដូវវស្សានៅខេត្តព្រះសីហនុ ធ្វើអោយការសាងសង់តាមយុត្តិសា្រស្តធម្មតារបស់គម្រោងចាប់ផ្តើមប្រឈមមុខនឹងបញ្ហាផងដែរ។ ចាប់ពីខែមិថុនាដល់ខែកញ្ញា មានតែ៤០ ថ្ងៃប៉ុណ្ណោះ ដែលមានពន្លឺព្រះអាទិត្យ។ ដើម្បីធានាបាននូវការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា គម្រោងព្រីនឆ្នេរសមុទ្រមាស​បានសិក្សាជាបន្ទាន់ និងរៀបចំផែនការសាងសង់រដូវវស្សាជាច្រើន ការរៀបចំសាងសង់ទាំងយប់ទាំងថ្ងៃនិងបានបញ្ចប់គម្រោងដំណាក់កាលទី ២ ទៅតាមកាលវិភាគដែលបានគ្រោងទុក។

បន្ថែមពីលើការធានានូវល្បឿននៃការបញ្ចប់គម្រោងបន្ទប់គំរូជាក់ស្តែងនៃគម្រោងព្រីនឆ្នេរសមុទ្រមាស​ក៏កំពុងត្រូវបានសាងសង់ផងដែរ វាកំពុងតែបានចាប់ផ្តើមលេចរូបរាងហើយ។ បន្ទប់គំរូជាក់ស្តែងនៃគម្រោងរក្សាបាននូវស្តង់ដារខ្ពស់ស្របជាមួយនឹងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់មានម៉ាកល្បីៗលំដាប់ទី១ និងសំណង់ទំនើបដែលបង្ហាញឱ្យឃើញពីគុណភាពខ្ពស់នៃគម្រោងព្រីនឆ្នេរសមុទ្រមាស។

គួរបញ្ជាក់ផងដែរថា បន្ទប់គំរូជាក់ស្តែងនៃគម្រោងនេះមានទីតាំងនៅជាន់ទី ៧ នៃអាគារទី ២ ទោះបីជាជាន់ទី៧នេះមិនខ្ពស់ក៏ដោយ ក៏វានៅតែអាចធានាបាននូវទេសភាពសមុទ្រយ៉ាងស្រស់ស្អាតដោយមិនមានអគារណាបាំងឡើយ ហើយបន្ទប់ខ្លះអាចមើលឃើញទេសភាពសមុទ្រដល់ទៅ ២៧០ដឺក្រេ ដែលជាខុនដូរដំបូងបង្អស់អាចមើលឃើញទេសភាពសមុទ្រ សាកសមនឹងឈ្មោះរបស់ខ្លូន «ព្រីនឆ្នេរសមុទ្រមាស»

ព្រីនឆ្នេរសមុទ្រមាស ជាគម្រោងគោលរបស់ទីក្រុងព្រះសីហនុ មិនត្រឹមតែមានទេសភាពមាត់សមុទ្រដំបូងគេនោះទេ ថែមទាំងបានសាងសង់ផ្សារទំនើបរួមបញ្ចូលគ្នាមុនគេបង្អស់នៅខេត្តព្រះសីហនុ។ នៅក្នុងផ្សារទំនើប Prince Mall ព្រះសីហនុ មានហាងទំនើបៗជាច្រើនដែលសុទ្ធសឹងតែជាម៉ាកល្បីៗទូទាំងពិភពលោកដូចជា Starbucks KFC Adidas Nike ហាងលក់ទំនិញល្អៗ ភោជនីយដ្ឋានទាន់សម័យ ហាងអាហារ និងហាងលក់ទំនិញដែលមានស្លាកយីហោអន្តរជាតិដទៃទៀតបានប្រមូលផ្តុំនៅផ្សារទំនើបមួយនេះ។ គួរកត់សំគាល់ផងដែរថា លំហូរនៃការមកចូលលេងកម្សាន្ត និងការដើរទិញឥវ៉ាន់ក្នុងផ្សារទំនើប មានភ្ញៀវចេញ-ចូលជាមធ្យមភាគប្រមាណ ៣០០០នាក់ ក្នុងមួយថ្ងៃ។

ចាប់ពីថ្ងៃទី១ដល់ទី៣​ ខែតុលា ផ្សារទំនើប Prince Mallបានប្រារព្ធកម្មវិធីគំរប់ខួបមួយឆ្នាំ ក្នុងកម្មវិធីនេះមាន​ហាងជាច្រើនធ្វើការ​បញ្ចុះតម្លៃយ៉ាងច្រើនសន្ទឹកសន្ធាប់ និងការតុបតែងតាំងបង្ហាញនំខេក ដើម្បីអបអរសាទរខួបមួយឆ្នាំក៏ដូចជាកន្លែងថតរូបរបស់​អតិថិជនទាំងអស់​ទុក​ជា​អនុស្សាវរីយ៍ផងដែរ។ លើសពីនេះទៅទៀត អតិថិជនក៏អាចលេងជាមួយម៉ាស៊ីនចា​ប់តុក្កតាដោយ​មនុស្សពិតដោយគ្រាន់តែទិញទំនិញ​តាមទឹកប្រាក់ដែលបាន​កំណត់។ ជាការពិតណាស់​ ការលេង​ចាប់រង្វាន់ដោយមនុស្សផ្ទាល់​បាន​ទាក់​ទាយមនុស្សជាច្រើន ជាពិសេស​យុវវ័យប្រុសស្រីខ្លាំងជាងគេ។ នាពេលបច្ចុប្បន្ននេះ Prince Mallបានក្លាយទៅជាកន្លែងជួបជុំដ៏ពេញនិយមរបស់យុវវ័យខេត្តព្រះសីហនុ និងជាកន្លែងកម្សាន្តរបស់​ក្រុមគ្រួសារផងដែរ។

ការអភិវឌ្ឍនៃខេត្តព្រះសីហនុ

ចាប់តាំងពីការផ្តើមគម្រោងជួសជុលផ្លូវនៅក្នុងខេត្តព្រះសីហនុ ខែវិច្ឆិកាឆ្នាំ ២០១៩មក ដោយចំណាយពេលមួយឆ្នាំកន្លះដើម្បីបញ្ចប់ការជួសជុលផ្លូវលេខ ៣៤ នៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុបប្រហែល ៨៥ គីឡូម៉ែត្រ ហើយបាន​ស្តាប្រព័ន្ធបង្ហូរទឹកសារជាថ្មី ធ្វើអោយសោភណ្ឌភាពទីក្រុងកែប្រែមុខមាត់ថ្មី។បន្ថែមពីលើការជួសជុលនិងការកែលំអរផ្លូវថ្នល់ថ្មី រាជរដ្ឋាភិបាលបាន​សាងសង់ផ្លូវនៅតាមបណ្តោយឆ្នេរសមុទ្រ ដោយឆ្លងកាត់ឆ្នេរឯករាជ្យនិងឆ្នេរបារាំង ប្រវែងប្រហែល ៥ គីឡូម៉ែត្រ និងមានបន្ទប់ទឹកសាធារណៈ។ ផ្លូវនេះអាចឱ្យអ្នកទស្សនា រីករាយជាមួយទេសភាពសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុគ្រប់ពេល។

 ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុសម្រេចបានប្រមាណ ៧០%ហើយ ដោយរំពឹងថាវានឹងត្រូវបានដាក់ឲ្យដំណើរការជាស្ថាពរនៅឆ្នាំ ២០២២ ហើយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរនឹងត្រូវកាត់បន្ថយមកនៅត្រឹម២ម៉ោងកន្លះតែប៉ុណ្ណោះ ដូច្នេះចុងសប្តាហ៍អ្នកនៅទីក្រុងភ្នំពេញអាចមកលំហែកម្សាន្តគ្រប់ពេល។ យោងតាម​ "វិធានសុវត្ថិភាពទេសចរណ៍"របស់​រាជរដ្ឋភិបាល ​កម្មវិធីប្រណាំងទូកអន្តរជាតិ និង វេទិការទេសចរណ៍អាស៊ាននាពេល​ខាងមុខនេះ នឹងជួយជំរុញអោយមាន​ភ្ញៀវទេសចរណ៍ជាច្រើនមកលេងប្រទេសកម្ពុជាក៏ដូចជា​ខេត្ត​ព្រះ​សីហនុ​ផងដែរ លើសពី​នេះ​នឹង​អាចជួយពន្លឿនការអភិវឌ្ឍន៍ ជំរុញផ្នែក​សេដ្ឋកិច្ច ការកែលំអរបរិយាកាសរស់នៅនិង​កម្រិតជីវភាព​របស់​ប្រជាពល​រដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាបាន​កំពុងយកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំងចំពោះការវិនិយោគសំណង់ទអាគារ រួមទាំងការកែលំអរហេដ្ឋារចនាសម្ព័ន្ធ នឹងជួយជំរុញអោយវិស័យទេសចរណ៍មាន​ការកើនឡើងថែទាំងមានព្រឹត្តិការណ៍អន្តរជាតិ​ធំៗជាច្រើន នាពេល​អនាគតខេត្ត​ព្រះសីហនុនឹងរុងរឿងសារជាថ្មី។

ក្រុមហ៊ុនខេមបូឌា ព្រីនស៍ ហ័នយូ រៀលអ៊ីស្ទេតគ្រុប ខូអិលធីឌី (Cambodian Prince Huan Yu Real Estate Group Co.,Ltd.)​ ជាបុត្រសម្ព័ន្ធរបស់ព្រីនស៍ហូលឌីងគ្រុប។ ព្រីនស៍ហូលឌីងគ្រុប គឺជាក្រុមហ៊ុនវិនិយោគអន្តរជាតិចំរុះ ដែលមាន​ទីស្នាក់ការកណ្តាលនៅប្រទេស​ក​ម្ពុជា ហើយមាន​អាជីវកម្មទូទាំងពិភពលោក ដោយមាន​វិសាលភាពអាជីវកម្មគ្របដណ្តប់លើការអភិវឌ្ន៍អចលនទ្រព្យ ប្រតិបត្តិការអចលនទ្រព្យ ពាណិជ្ជកម្ម សណ្ឋាគារលំដាប់ខ្ពស់ ធនាគារ និងវិស័យជាច្រើនទៀតប្រកបដោយភាពរឹងមាំនិងមានទស្សនវិស័យអភិវឌ្ឍន៍ទូលំទូលាយ។ ក្រុមហ៊ុនខេមបូឌាព្រីនស៍ហ័នយូរៀលអ៊ីស្ទេតគ្រុបខូអិលធីឌី ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។​ នៅក្នុងដំណើរការអភិវឌ្ឍន៍ជាច្រើនឆ្នាំកន្លងមកទាំងនៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ នាពេលអនាគតក្រុមហ៊ុននឹងបន្តប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍នៃ “ការកសាងកម្ពុជាដ៏ស្រស់ស្អាត” ដើម្បីបង្កើតគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់និងល្អប្រសើរសម្រាប់ ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក៏ដូចជាការអភិវឌ្ឍន៍ទីក្រុងរួមគ្នាអោយបានកាន់តែច្រើន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]