រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាបានជ្រាបរួចមកហើយ កាលពីកំឡុង ៣ឆ្នាំមុន តារាស្រីស៊ិចស៊ី សេង សូណា ធ្លាប់ត្រូវបាន ក្រសួងវប្បធម៌ អំពាវនាវឲ្យគ្រប់ស្ថានីយទូរទស្សន៍ និងអាជីវករមានមុខរបរទាក់ទងនឹងវិស័យសិល្បៈ ត្រូវផ្អាក ទទួលយកតារាស្រីរូបនេះ ព្រោះតែការស្លៀកពាក់ស៊ិចស៊ី ប៉ះពាល់ទំនៀមទម្លាប់។
ជាមួយគ្នានេះ ក្រោយពេល បាត់មុខក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្តែងស្រីរូបនេះ ត្រូវបានគេដឹងឮថា កំពុងធ្លាក់ខ្លួនរស់នៅយ៉ាងលំបាក ខណៈរូបនាង បានឆ្លងជំងឺកូវីដ១៩ ដែលធ្វើឲ្យ រូបសម្រស់របស់រូបនាង ប្រែប្រួលមហាជនមើលសឹងមិនស្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានទម្លាយផងដែរថា រូបនាងបានធ្លាក់ខ្លួនឈឺមានជំងឺច្រើនមុខ ឡើងជាតិអាស៊ីត ក្រពះ ពោះវៀន និងលើសឈាមផងដែរ លើសពីនេះទៅទៀត រូបនាងកាន់តែរស់នៅយ៉ាងលំបាក ខណៈការរកស៊ីរបស់ខ្លួនបានខាតបង់ដោយសារទឹកជំនន់ និង ការងារសិល្បៈក៏លែងមានគេហៅ ថែមទៀត។
ជាចុងក្រោយ រូបនាងបាន ដង្ហោយហៅ ជំនួយពីបងប្អូនមហាជនខ្មែរ មិត្តភក្តិដែលធ្លាប់បានស្គាល់រូបនាង សូមជួយឧបត្ថម្ភខ្លួន ព្រោះ ដំបូងរូបនាងក៏មានអារម្មណ៍ខ្មាសអៀនដែរ ខណៈពេល រូបនាងនៅមានកម្លាំង នៅអាចរកស៊ីបាន តែពេលនេះ ខ្លួនទល់ជាខ្លាំង ទោះបីជា រកស៊ីក៏គ្មានដើមទន់ ហើយបើនិយាយពី ការងារសិល្បៈវិញ ក៏មិនអាចចូលភ្លាមៗបានដែរ ព្រោះ បច្ចុប្បន្ននេះ រូបរាងខ្លួនក៏ប្រែប្រួលទៅជាធាត់ ហើយក៏គ្មានថវិកាទៅទិញសម្លៀកបំពាក់ស្អាតៗឡូយៗ ទៅថតស្បតឲ្យគេដូចមុនដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតផង តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ តារាញូស៍
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]