ភ្នំពេញ៖ ឆ្នាំនេះ Toyota ខេមបូឌាគ្រោងដាក់លក់ភីកអាប់សេរ៊ី 2022 ដែលមានកំលាំងខ្លាំង នឹងមានតម្លៃពិសេសបំផុតមិនដែលធ្លាប់មានពីមុនមក រឺឯសមត្ថភាពរឹតតែបង្កើនឡើងខ្លាំងជាងមុន។
អតិថិជនដែលជ្រើសរើសយករថយន្តភីកអាប់តូយ៉ូតាមានហេតុផលធំៗ3គឺ គុណភាពប្រើប្រាស់បានយូរ ធន់គ្រប់ការដឹកនិងធ្វើដំណើរ ប្រព័ន្ធសុវត្ថិភាពពោពេញដោយទំនុកចិត្តលំដាប់ផ្កាយប្រាំ និងពិសេសបំផុតនោះគឺមិនងាយធ្លាក់ថ្លៃពេលលក់រឺប្តូរសេរ៊ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្នរាល់ការចំណាយរបស់បងប្អូនអ្នកប្រើប្រាស់គឺរមែងថ្លឹងថ្លែងនឹងចំណូលសេដ្ឋកិច្ចគ្រួសារ ក្នុងស្ថានការណ៍កូវីដ១៩ ដែលកំពុងតែរាលត្បាលជុំវិញពិភពលោកនិងក្នុងស្រុកដែរនោះ តូយ៉ូតាតែងតែចង់ផ្តល់នូវគុណតម្លៃ និងចូលរួមជ្រោមជ្រែងអតិថិជនរបស់ខ្លួន អាស្រ័យទៅលើមូលហេតុនេះ ទើបធ្វើអោយខាងក្រុមហ៊ុនតូយ៉ូតា នឹងនាំយកនូវកូនពៅរបស់ត្រកូល Hilux Revo ដែលមានឈ្មោះថា Hilux Revo V-Edtion 2022 ដែលជារថយន្តត្រូវបានរចនារូបរាងខាងមុខថ្មីទាំងស្រុង សមត្ថភាពខ្លាំង និងបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាពចុងក្រោយបង្អស់របស់ក្រុមហ៊ុន ឯតម្លៃវិញកាន់តែពិសេសមិនធ្លាប់មានពីមុន។
ថ្មីៗនេះយើងឃើញមានការសាកកំលាំងរបស់ Hilux Revo 2022 ដោយធ្វើការអូសរថយន្តដែលមានមាឌធំជាងខ្លួនដល់ទៅ10ដង។ ក្នុងវីដេអូនេះបានបង្ហាញសមត្ថភាពខ្លាំងមិនធម្មតា និងអាចអូសបាននូវទំងន់មហាសាល អ្នកអានទាំងអស់គ្នាអាចចូលទៅកាន់លីងនេះដើម្បីដឹងបន្ថែម ៖
បន្ទាប់ពីបានទស្សនានៅវីដេអូខាងលើនេះហើយ ខាងក្រោមនេះ ជាចំនុចសំខាន់ៗនៃរថយន្តនេះ ៖
· Hilux Revo V-Edition គឺជារថយន្តភីកអាប់ដែលត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង។ តូយ៉ូតាបញ្ជាក់ថាឈ្មោះ V-Edition ត្រូវបានកំណត់ដោយយោងលើតម្លៃនិងការប្រើប្រាស់រាល់ថ្ងៃ (Value for Money) ដែលស័ក្តិសមសម្រាប់អតិថិជនដែលសន្សំសំចៃថវិកាសម្រាប់គ្រួសាររឺអាជីវកម្ម។
· Hilux Revo V-Editionម៉ូឌែល ត្រូវបានបំពាក់ដោយម៉ាស៊ីន GD ជំនាន់ថ្មីព្រមនឹងការអភិវឌ្ឍន៍អោយកាន់តែប្រសើរបំផុតនូវ កម្លាំងដ៏អស្ចារ្យ ។
· បំពាក់មកជាមួយកម្លាំងម៉ាស៊ីន ២.៨ លីត្រ អាចបង្កើតកំលាំងរហូតដល់ ២០១សេះ និង កម្លាំងអូសរហូតដល់ ៥០០ ញ៉ូវតុនម៉ែត្រ។ បន្ថែមពីនេះដែរ ម៉ាស៊ីនប្រព័ន្ធប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំនឹង និងការបញ្ជាប៉ុងដោយស្វ័យប្រវត្តិដោយមិនចាំបាច់បញ្ឈប់រថយន្ត ធ្វើអោយសមត្ថភាពនៃការបើកបរ Off-Road កាន់តែមានប្រសិទ្ធភាពខ្ពស់ និង ងាយស្រួល។
· រថយន្តនេះ បានបំពាក់នូវ Passive Safety System ប្រព័ន្ធសុវត្ថិភាពអសកម្ម ៖
o GOA Body Structure តួរថយន្តដែលរឹងមាំបំផុតកាត់បន្ថយសម្ពាធរាល់ការប៉ះទង្គិច
o SRS Airbag 9 ពោងសុវត្ថិភាពចំនួន 9 ការពារសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងអ្នករួមដំណើរ
o ក្រៅពីនេះ មានប៊ូតុង Eco Mode និង Power Mode ថែមទៀតផង
· កាន់តែទំនើបសម្រាប់ មុខងារ (Dual Zone Air Con) ដែលមានមុខងារកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និង អ្នកធ្វើដំណើរ ។ ពិសេសម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរនៅ កាប៊ីនក្រោយ។
· បំពាក់នូវប្រព័ន្ធកម្សាន្ត Touch Screen 8 អ៊ីង មានដូចជា Android Auto & Apple Car play ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទនិងការប្រើប្រាស់ផែនទីកម្ពុជា
· ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ៖
· ABS (ប្រព័ន្ធបញ្ឈប់រថយន្តមិនអោយអូសកង់), BA (ប្រព័ន្ធប្រាំងបញ្ឈប់រថយន្តពេលមានអាសន្ននិងបញ្ឈប់រថយន្តអោយឈប់ក្នុងរយៈចំងាយខ្លីជាងរថយន្តដទៃ), EBD (ប្រព័ន្ធប្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ),
· Hill-Start Assist Control ប្រព័ន្ធប្រាំងជំនួយពេលឡើងចំណោតមិនអោយរអិលថយក្រោយ
· Emergency Brake Signal (ប្រព័ន្ធប្រកាសអាសន្នជាសំឡេង)
បើយើងប្រៀបធៀបពីសមត្ថភាពមហាសាលរបស់ម៉ាស៊ីនជំនាន់ថ្មី និងភាពល្បីល្បាញលើភាពធន់និងរឹងមាំប្រើប្រាស់បានយូរឆ្នាំ នោះHilux Revo V-Edition គឺជាដៃគូដ៏អស្ចារ្យបំផុតរបស់គ្រប់ក្រុមគ្រួសារដែលកំពុងពិចារណាលើរថយន្តដែលមានគុណភាពខ្ពស់ប្រើបានគ្រប់កាលៈទេសៈនិងដំណើរកំសាន្តគ្រប់ស្ថានភាពផ្លូវ។
ពត៌មានលម្អិតរបស់ Hilux Revo V-Edtion 2022 នៅកម្ពុជាលោកអ្នកអាចធ្វើការតាមដានទំព័រផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)ដែលមានដូចជា Facebook Telegram Youtube Website Instagram ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតាខេមបូឌា បានតាមរយៈ 017 333 503 រឺ 086 333 503៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]