បរទេស៖ ដោយយោងតាមសារព័ត៌មានបរទេសមួយបានឲ្យដឹងថា តារាចម្រៀងស្រី Selena Gomez បានទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងមិត្តភក្តិនៅទីក្រុង Los Angeles កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយនេះក៏ជាលើកដំបូងដែលតារាចម្រៀងស្រីរូបនេះ បានបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីមានការសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង លោក Chris Evans ។
មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនរបស់តារាស្រីរូបនេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើល បើទោះបីជា នាងគ្រាន់តែតុបតែងខ្លួនស្លៀកពាក់សាមញ្ញ និងពាក់ម៉ាសដើម្បីបិទមុខក៏ដោយ។ ក្នុងនោះដែរ Selena ក៏បានបង្អួតពីស្បែកដ៏គួរឱ្យទាក់ទាញ ធ្វើឱ្យទស្សនិកជនកោតសរសើរចំពោះការមើលឃើញយ៉ាងច្បាស់ពីស្បែករលោងភ្លឺថ្លារបស់នាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ខណៈដែលអាវខាងក្នុងពីអាវក្រៅរបស់នាងមានភាពស៊ិចស៊ីវាលទ្រូងជ្រៅ តែតារាស្រីរូបនេះ បែរជាបង្ហាញពីកាយវិការដ៏គួរឲ្យចាប់អារម្មណ៍ យកដៃមកបិទបាំងមុខមាត់ ដើម្បីចៀសវាងការបង្ហាញខ្លួននៅពីមុខកាមេរ៉ាទៅវិញ ដែលហាក់ដូចជាខ្លាចមិនចង់បញ្ចេញមុខនៅទីសាធារៈ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]