កូរ៉េខាងត្បូង៖ តារាសម្តែងស្រី Lee Yoo Mi ដែលជាតួអង្គក្នុងសេ៊រីដ៏ពេញនិយម «Squid Game» បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតដែលនាងបានបង្ហាញតាមរយៈរូបថតដែលបានបង្ហោះនៅលើ Instagram របស់នាង។
ជាក់ស្តែង នៅថ្ងៃទី ៩ ខែតុលា Yoo Mi បានបង្ហោះរូបថតមួយសន្លឹក ដែលជារូបថតបង្ហាញពីតារាសម្តែងស្រីរូបនេះ ចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិប៊ូសាន ដែលបានទាមទារចំណាប់អារម្មណ៍ នៃរូបសម្រស់ដែលមិនធ្លាប់ឃើញពីមុនមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងតារាស្រីវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថាស្លៀកពាក់រ៉ូបវែងពណ៌ខ្មៅសាមញ្ញ ដែលមានសក់របស់នាងចងយ៉ាងស្រស់ស្អាត ត្រូវបានកោតសរសើរពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ ជាមួយនឹង រូបរាងថ្មី ក្នុងការតុបតែងបែបនេះ។
ទោះជាយ៉ាងណាមិញ ថ្វីត្បិតតែនាងមិនបានបញ្ចេញទឹកមុខពិសេសក៏ដោយ ប៉ុន្តែនាងបានបញ្ចេញនូវសោភ័ណភាពដ៏ស្រស់ស្អាត ដែលផ្ទុយពីក្នុងរឿងភាគរបស់ Netflix គ្មានការតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់ក្នុងឈុតពណ៌បៃតងយ៉ាងសាមញ្ញដូច្នេះដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]