ភ្នំពេញោ៖ «Are you ok?» គឺជាពាក្យរបស់អ្នកលេង Tik Tok ម្នាក់ដែលនិយាយលេង ហើយត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុសលើ Tik Tok ទទួលបានគាំទ្រពីមហាជនជុំវិញពិភពលោក ពេលនេះផលិតកម្ម Galaxy Navatra បានទិញសិទ្ធិពាក្យនោះ យកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដារ ក្នុងតម្លៃ ១២០០០ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះ និងជួយឪពុកម្តាយរបស់ខ្លួនឱ្យរួចផុតពីភាពក្រីក្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីទទួលបានទឹកប្រាក់ចំនួន ១២០០០ ដុល្លារ លោក ម៉ៅ វុធ ម្ចាស់សំឡេង «Are you ok?» បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដោយលោកប្រាប់ថា ខ្លួនមិននឹកស្មានថា មានឱកាសមានលទ្ធិភាពទទួលបានប្រាក់ចំនួនដ៏ច្រើនបែបនេះឡើយ លោកនឹងយកប្រាក់នៅទៅធ្វើផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះ ហើយសល់មួយចំនួនទៀតទុកធ្វើដើមរកស៊ី។
បច្ចុប្បន្នផលិតកម្ម Galaxy Navatra បានផលិត MV បទចម្រៀងនេះរួចមកហើយ។ ហើយតារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងតែម្នាក់គត់ ដែលច្រៀងបទ «Are you ok?» នេះ ប៉ុន្តែដោយសារតែការផលិតនោះ មានចំណុចមួយចំនួនត្រូវបានមហាជនធ្វើការរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម ដោយគិតថាប្រាសចាកពីក្រមសីលធម៌។ ហើយភ្លាមៗនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាទៅលោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទៅរបស់ផលិតកម្ម ឲ្យលុបចោលជាបន្ទាន់តែម្ដង ដោយតម្រូវឲ្យកែសម្រួលថតឡើងវិញសារជាថ្មី។
គិតមកដល់ពេលនេះ បទ «are you ok?» ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង និង Shears ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជា ទទួលបាននូវការគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។ ជាមួយគ្នានោះដែរ លោក ម៉ៅ វុធ ក៏បានថ្លែងអំណរគុណដល់អ្នកលេង Tik Tok ទាំងអស់ជុំវិញពិភពលោក ដែលបានគាំទ្រពាក្យបទ «are you ok?» ហើយយកទៅ Cover រាំលេងយ៉ាងសប្បាយរីករាយ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]