ថៃ៖ កាលពីថ្ងៃអាទិត្យនេះ ប៉ូលិសថៃបានព្រមានថា រឿងដ៏ល្បីរបស់កូរ៉េខាងត្បូង ពោលគឺរឿង Squid Game ដែលកំពុងពេញនិយមនៅលើបណ្តាញ Netflix មានបង្កប់នូវឈុតឆាកហិង្សាដែលផ្តល់ផលប៉ះពាល់អវិជ្ជមានដល់អ្នកទស្សនា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ក្នុងនោះ លោកវរសេនីយ៍ទោ Kissana Phathanacharoeun អ្នកនាំពាក្យសមត្ថកិច្ចជាតិថៃ បានមានប្រសាសន៍ថា ឈុតឆាកនៅក្នុងរឿងធ្វើទារុណកម្មនិងសម្លាប់មនុស្សសាហាវបែបៗនេះ មិនសាកសមនឹងទស្សនាឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវរសេនីយ៍ទោរូបនេះ បានបន្តថា អ្នកទស្សនា រួមទាំងក្មេងៗ ប្រាកដជាចូលមើលរឿងនេះ ព្រោះតែពួកគេចំណាយពេលច្រើននៅផ្ទះ ជាពិសេស អំឡុងពេលបិទខ្ទប់។
លោកបន្តទៀតថា ខ្សែភាពយន្តនេះ មានឈុតឆាកហិង្សា រួមទាំង ការសម្លាប់និងធ្វើទារុណកម្មមនុស្សយ៉ាងសាហាវ ហើយក៏អាចឱ្យអ្នកទស្សនា ហ៊ានធ្វើ នៅក្នុងជីវិតពិតទៀតផង។ លោកថា ខ្សែភាពយន្តនេះ បង្ហាញសភាវគតិសាហាវរបស់មនុស្សដែលហ៊ានធ្វើគ្រប់យ៉ាង ឱ្យតែបានរស់រានមានជីវិត។
ទន្ទឹមនេះ លោកវរសេនីយ៍ទោ Kissana Phathanacharoeun បានក្រើនរំលឹកដល់ឪពុកម្តាយ តាមដានសកម្មភាពរបស់កូនៗរបស់ពួកគេ នៅពេលប្រើប្រាស់ទូរស័ព្ទដៃ និងមិនគួរឱ្យក្មេងៗមើលភាពយន្តបែបនេះនោះទេ ព្រោះពួកគេអាចចម្លងអាកប្បកិរិយារបស់តួអង្គ។
លើសពីនេះ លោកបានមានប្រសាសន៍ថា លោកឧត្តមសេនីយ៍ Suwat Jangyodsuk បានណែនាំដល់អង្គភាពប៉ូលិសថៃ ក្រើនរំលឹកដល់សាធារណជន ពាក់ព័ន្ធនឹងការទស្សនានូវមាតិការឿង ឬភាពយន្ត នៅលើបណ្តាញអ៊ិនធើណែតផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]