ចិន៖ អស់រយៈពេលជិតកន្លះឆ្នាំទៅហើយ ដែលតារាសម្ដែងស្រី Zhao Liying និងអតីតស្វាមី​ បានប្រកាសលែងលះគ្នា និងបានវិលត្រឡប់មករកជីវិតនៅលីវវិញ ព្រមទាំងលែងនិយាយពីគ្នាទៅវិញទៅមក តាមប្រព័ន្ធផ្សព្វផ្សាយផងដែរ ដែលធ្វើឲ្យមហាជនជាច្រើនកាន់តែចង់ដឹងពីជីវិតផ្ទាល់របស់នាង នាពេលបច្ចុប្បន្ននេះ។ 

ដោយឡែក ថ្មីៗនេះ ក្នុងថ្ងៃទី ១១ ខែតុលា តារាស្រី Zhao Liying បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកគាំទ្រ បន្ទាប់ពីបានចែករំលែករូបថតប៉ុន្មានសន្លឹក ក្នុងពេលតែមួយ មកជាមួយនឹងភាពស្រស់ស្អាត ព្រមទាំងភាពរីករាយ ក្នុងការជួបជុំគ្នាជាមួយតារាសម្តែងប្រុសពីររូបគឺ លោក Kenny Kwan និង លោក Allen Ting និងមានការរៀបចំនំខួប ខណៈថ្ងៃកំណើតរបស់នាងកំពុងតែជិតមកដល់មិនប៉ុន្មានថ្ងៃខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នេះគឺជាលើកដំបូងហើយ ដែល Zhao Liying បានបង្ហោះរូបថត ពេលដើរលេងជាមួយមិត្តភក្តិភេទផ្ទុយគ្នា នៅលើបណ្តាញសង្គម បន្ទាប់ពីលែងលះស្វាមី។ ដោយនៅក្នុងនោះ អ្នកទាំងបីថែមទាំងបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងខ្លាំង បន្ទាប់ពីបានរាប់អានគ្នាអស់រយៈពេលជាយូរ និងបានរក្សាទំនាក់ទំនងដ៏ល្អ រហូតមកទល់បច្ចុប្បន្ននេះ ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying និង លោក Kenny Kwan 
Zhao Liying និង លោក Kenny Kwan 
Zhao Liying និង មិត្តភក្តិ លោក Kenny Kwan ព្រមទាំងលោក Allen Ting
Zhao Liying និង មិត្តភក្តិ លោក Kenny Kwan ព្រមទាំងលោក Allen Ting
Zhao Liying និង មិត្តភក្តិ លោក Kenny Kwan ព្រមទាំងលោក Allen Ting
Zhao Liying និង មិត្តភក្តិ លោក Kenny Kwan ព្រមទាំងលោក Allen Ting

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]