ស្រីៗ​គ្នា​យើង​ភាគ​ច្រើន តែង​តែ​ចង់​បាន​ស្បែក​ដែល​រលោង​ស្អាត។ ដើម្បី​បាន​ស្បែក​ស្អាតមាន​សុខ​ភាព​ល្អ យើង​គួរមាន​របប​អាហារ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ A វីតាមីន​ C វីតាមីន​ D អូមេហ្គា​ ៣ និង ស័ង្កសី ដែល​ជួយ​ការពារ​ពី ការ​រលាក និង​កាត់​បន្ថយ​ការ កើត​មុន​និង​ធ្វើ​ឱ្យ​ស្បែក​មើល​ទៅ​ស្អាត​ជាង​មុន។ ខាង​ក្រោម​នេះ​ជា​អាហារ​ដែល​យើង​គួរ​កាត់​បន្ថយ​សម្រាប់​សុខភាព​ស្បែក ៖

១.ស្ករ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ដែល​ញាំ​ស្ករ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​មាន​ជាតិ គ្លុយកូស ឬ ហ្វ្រុយតូស​ខ្ពស់ និង​ប៉ះ​ពាល់​ដល់ ការ​ភ្ជាប់​សរសៃ ខូឡាជែន​នៃ​ស្បែក។ នេះ​ក៏​ព្រោះ​ថា​ជាតិ​ស្ករ​ច្រើន​ពេក​អាច​រំខាន ដល់​តុល្យ​ភាព​នៅ​ក្នុង​ប្រូតេអ៊ីន ក្នុង​រាង​កាយ​រួម​ទាំង​ខូឡាជែន។ ភាព​ទន់​និង ការ​បត់​បែន​ស្បែក​អាច​ធ្លាក់​ចុះ ធ្វើ​ឱ្យ​ស្បែក​តឹង​ណែន​និង​មាន​ស្នាម​ជ្រីវ​ជ្រួញ។ គ្នា​យើង​គួរ​តែ​កាត់​បន្ថយ​ការ​ញាំ អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ដូច​ជា​ភេសជ្ជៈកំប៉ុង​ផ្សេងៗ​ជាដើម​។

២. អាហារសន្ទស្សន៍​ជាតិ​ស្ករខ្ពស់

អាហារ​ដែល​មាន​រង្វាស់​កម្រិត​ជាតិ​ស្ករ​ខ្ពស់​មាន នំបុ័ង​ពណ៌​ស ប៉ាស្តា​ពណ៌​ស និង​ដំឡូង​ព្រម​ទាំង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ និង​អាហារ​សម្រន់មួយ​ចំនួន​ទៀត​។ ការ​ស្រាវ​ជ្រាវ​បឋម​បាន​បង្ហាញ​ថា​អាហារ​ដែល​មាន​រង្វាស់​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ អាច​ធ្វើ​ឱ្យ​កើត​មុន​ហើយ​ការ​កើត​មុន​មិន​មែន​គ្រាន់​តែ​ជា​បញ្ហា​របស់​ក្មេង​ជំទង់​នោះ​ទេ។ នៅ​ពេល​គ្នា​យើង​ញាំ​អាហារ​ទាំង​នេះ​រាងកាយ​និង​ផលិត អាំង​ស៊ុយលីន​​ច្រើន​។ ការ​កើន​ឡើង អាំងស៊ុយលីន អាច​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ទាក់​ទង​នឹង​ការ​វិវត្ត​ទៅ​ជា​មុន។

៣.អំបិល

អំបិល និង​ទម្រង់​ផ្សេង​ទៀត​នៃ សារធាតុ​សូដ្យូម អាច​បន្ថែម​រសជាតិ​ក្នុង​អាហារ​ ប៉ុន្តែ​សារធាតុ​សូដ្យូម​ច្រើន​ពេក​ក៏​អាច​ធ្វើ​ឲ្យ​បាត់បង់​សារធាតុ​ចិញ្ចឹម​ចេញ​ពី​ស្បែក។ សារធាតុ​សូដ្យូម ច្រើន​ពេក​ក៏​អាច​ធ្វើ​ឱ្យ​ខ្សោះ​ជាតិ​ទឹក មាន​ន័យ​ថា​សារធាតុ​នេះ​ស្រូប​យក​ជាតិ​សំណើម​ពី​ស្បែក បណ្ដាល​ឱ្យ​មាន​ដក់​​ក្រោម​ភ្នែក និង​សញ្ញា​ផ្សេង​ទៀត​ដែល​អាច​មើល​ឃើញ។

៤.ខ្លាញ់​ឆ្អែត

សាច់​ក្រហម ឈីស ប៊ឺរ និង​ប្រេង​ឆា មួយ​ចំនួន​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់។ លើស​ពី​នេះ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ផលិត​​អាំងស៊ុយលីន​ផង​ដែរ។ ការ​កើន​ឡើង​អាំងស៊ុយលីន ជំរុញ​ឲ្យ​មាន​ការ​​ផលិត​អ័រម៉ូន​ភេទ​ច្រើន​ដែរ ជា​ហេតុ​នាំ​ឲ្យ​កើត​មុន​។​ ដើម្បី​បង្វែរ​បញ្ហា​កើត​មុន គ្នា​យើង​គួរ​ញ៉ាំអាហារ​​អាហារ​ដែល​មាន​ពណ៌​ចម្រុះ​ ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ និង​អូមេហ្គា ៣ ព្រោះ​អាហារ​ទាំង​នេះ​​ជួយ​កាត់​បន្ថយ​ការ​ប្រមូល​ផ្តុំអាំងស៊ុយលីន​ក្នុង​ឈាម​ដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]