រាជធានីភ្នំពេញ ៖ ដូចដែរបានស្គាល់រួចមកហើយ បវរកញ្ញា​ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ជាតារាស្រីមួយរូប មិនធ្លាប់មាន ពណ៌មានមិនសូវល្អក្នុងវង់សិល្បៈឡើយ ចាប់តាំងពីជាប់ជ័យលាភីមក ដែលក្នុងនោះ ភាគច្រើន មានតែហ្វេនៗ តាមសរសើរពីសម្រស់ សមត្ថភាព និងអត្តចរឹករបស់រូបនាង តែប៉ុណ្ណោះ។

យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែផ្ទុះ ការចាប់អារម្មណ៍លើបណ្តាញសង្គមជាខ្លាំង ដែលក្នុងនោះ គេឯងឃើញ តារាស្រីរូបនេះ បានបង្ហោះសារយ៉ាងវែង ដែលក្នុងនោះ ហាក់បង្ហាញទំនាក់ទំនងមិនសូវល្អ ជាមួយនឹង ជាងកាត់ឈុតម្នាក់ ដោយក្នុងនោះ រូបនាងក៏បានបង្ហើបថា ជាងកាត់ឈុតរូបនេះ ជាអ្នកឌឺដងឲ្យខ្លួន ខណៈខ្លួនបានសុំទោសរួចរាល់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះបើតាមការបង្ហោះសារ លើបណ្តាញសង្គមរបស់កញ្ញានោះ ជាដំបូងបញ្ហាកើតឡើង ដោយសារតែ ឈុតពណ៌លឿងមួយ ដែលបម្រុងនឹងស្លៀកក្នុងថ្ងៃផ្ទេរតំណែង Miss Grand តែដោយសារ ឈុតនោះ ពិបាកដើរទើបធ្វើឲ្យ រូបនាងត្រូវប្តូរស្លៀកឈុតផ្សេងជំនួសវិញ ជាហេតុធ្វើឲ្យជាងកាត់ឈុតនេះ ហាក់មិនពេញចិត្តឡើយ ព្រោះ រូបនាងបាន លឈុតនោះរួចហើយ មិនតែប៉ុណ្ណោះ ថែមទាំងបាន ស្លៀកឈុតនោះទៅហើយ តែស្រាប់តែ ឡើងឆាកបែរជាស្លៀកឈុតថ្មីទៅវិញ ខណៈឈុតនេះ រូបនាងសុំឲ្យលោកកាត់ទៀត។

មិនតែប៉ុណ្ណោះ ចុងក្រោយ កញ្ញា លីវ ជីលី បានបញ្ជាក់ច្បាស់ថា ប្រសិនបើ ជាងកាត់ដេរម្នាក់នោះនៅតែ ប៉ះពាល់កិត្តិយសខ្លួនម្តងទៀត នឹងឈានដល់ផ្លូវច្បាប់ តែផ្ទុយទៅវិញ ជាងកាត់ឈុត បែរជាតបវិញ ដោយគ្មានញញើត យ៉ាងដូច្នេះថា ៖

សំណេររបស់ ជាងកាត់ឈុត
រូបភាពបង្ហោះដោយ កញ្ញា លីវ ជីលី
រូបភាពបង្ហោះដោយ កញ្ញា លីវ ជីលី
រូបភាពបង្ហោះដោយ កញ្ញា លីវ ជីលី
រូបភាព
រូបភាព
សំណេររបស់ កញ្ញា លីវ ជីលី
សំណេររបស់ ជាងកាត់ឈុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]