ប៉ារីស៖ ក្នុងនាមជាតារាស្រីម្នាក់ដែលមានរាងកាយល្អឥតខ្ចោះសមាជិក Jennie នៃក្រុម BLACKPINK តែងតែធ្វើឱ្យមនុស្សវង្វេងស្មារតី នៅពេលស្លៀកពាក់សិចស៊ី បង្ហាញសម្លៀកបំពាក់ដែលបង្ហាញពីរាងកាយរបស់នាង។
ទោះយ៉ាងណាថ្មីៗនេះ នៅពេលនាងមកដល់រដ្ឋធានីប៉ារីស ដែលតារាស្រីរូបនេះ តែងតែបង្ហាញរូបភាពគួរឲ្យជាទីចាប់អារម្មណ៍ ជាបន្តបន្ទាប់នូវ ដំណើរកម្សាន្ត នៃរូបភាពដ៏ស្រស់ស្អាត ជាមួយទេសភាពនាទីក្រុងទំនើបអឺរ៉ុបមួយនេះ ជាពិសេសនោះ ការលេងស្ទីលតុបតែងខ្លួន ដ៏គួរឲ្យលេចធ្លោរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នៅក្នុងការបង្ហោះចុងក្រោយនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង នៅលើគណនីអ៉ីនស្តារក្រាម តារាស្រីកើតឆ្នាំ ១៩៩៦ រូបនេះ បានពាក់អាវយឺតដែលបង្ហាញ អាវក្នុងពណ៌ខ្មៅ ដែលលេចចេញពីខាងក្នុង មើលទៅពិតជាទាក់ភ្នែកខ្លាំងតែម្តង។
អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត មហាជន ក៏ដូចជាអ្នកតាមដានហ្វេនៗ បានសម្លឹងមើលឃើញពីចំងាយ ដែលអាវស្តើង ពណ៌សាច់ បានធ្វើឲ្យមួយប្លង់នេះ ឃើញហើយ មានភាពស្រឡាំងកាំង ព្រោះតែគិតថា Jennie គ្មានពាក់អាវ ព្រលែងទទេស្អាត។
យ៉ាងណាមិញ មុននោះតារាស្រីកូរ៉េរូបនេះ ក៏បានបង្កឱ្យមានភាពច្របូកច្របល់ក្នុងចំណោមអ្នកនិយមលេងអ៉ីនធឺណែតម្តងរួចមកហើយ នៅពេលនាងបញ្ចេញរូបថតជាច្រើនសន្លឹក ដែលថតរូបនៅលើយ៉រ ព្រោះមើលទៅនាងដូចជាមិនស្លៀកខោ បញ្ចេញល្វែងខាងក្រោមយ៉ាងពេញទំហឹង បានធ្វើឲ្យហ្វេនៗ ឈាមច្រមុះ អង្រួនចិត្ត ជាពិសេសនោះហ្វេនៗ បុរសតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]