បរទេស៖ ថ្មីៗនេះ តារាសម្ដែងប្រុសដ៏ល្បីឈ្មោះ លោក Tom Cruise បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់ទស្សនិកជនជាច្រើន បន្ទាប់ពីបានឃើញមុខមាត់ប្លែករបស់តារាប្រុសរូបនេះ។

ក្នុងនោះដែរ មានមនុស្សជាច្រើនបានលើកឡើងឥតឈប់ឈរ ដោយសារតែមុខហើមស្ទើរតែចំណាំមិនចង់បាន របស់តារាប្រុសរូបនេះ នៅពេលដែលលោកបានបង្ហាញខ្លួន ទៅមើលកីឡា Baseball ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅលើបណ្តាញសង្គម Twitter អ្នកគាំទ្រមួយចំនួន បានបង្ហាញអារម្មណ៍ថា ពួកគេស្ទើរតែមិនស្គាល់តារាសម្តែង លោក Tom Cruise បានទេ ព្រមាទាំងមានការខកចិត្តនៅពេលដែលឃើញសម្រស់របស់លោកទៅជាបែបនេះ។ 

ទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្រជាច្រើនទៀត បានចេញមកការពារ លោក Tom Cruise ជាមួយនឹងមតិលើកឡើងថា តារាសម្តែងរូបនេះ ពិតជាមើលទៅខុសប្លែកបន្តិច ព្រោះមានការឡើងទម្ងន់ ដោយសារតែតារាប្រុសរូបនេះឈប់សំរាកពីការសម្តែង ទើបមុខរបស់លោកទៅជាឡើងធាត់ខ្លាំង ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
រូបភាព Tom Cruise បង្ហាញមុខហើម
រូបភាព Tom Cruise បង្ហាញមុខហើម
រូបភាព Tom Cruise បង្ហាញមុខហើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]