បរទេស៖ បើបានឬពីគ្រួសារត្រកូល Jackson ពិតជាជ្រាបច្បាស់ហើយថា គ្រួសារមួយនេះ គឺជានិមិត្តសញ្ញានៅក្នុងប្រវត្តិសាស្ត្រតន្ត្រី។ តាំងពីថ្ងៃនៅក្រុមចម្រៀង Jackson 5 រហូតដល់អាជីពទោលនៃស្តេចចម្រៀងប៉ុប របស់ Michael Jackson បានធ្វើឲ្យនាមត្រកូលដ៏ល្បីខ្លាំង ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញសុះសាយ រហូតដល់នាពេលបច្ចុប្បន្ន។  

ហេតុដូច្នេះថ្វីត្បិតតែ លោក Michael Jackson បានទទួលអនិច្ចកម្ម តែយ៉ាងណាក្តី កូនៗរបស់តារាចម្រៀងរូបនេះ ទទួលបានបានប្រាក់វាល់លានដុល្លារជារៀងរាល់ឆ្នាំ ដែលបានពីកម្មសិទ្ធបញ្ញានៃឈ្មោះឪពុក មិនត្រឹមតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះនៃត្រកូល Jackson ក៏បានជះឥទ្ធពលផលចំណេញ នៃសមាជិកគ្រួសារទាំងមូល ទទួលបានប្រាក់ក្រាស់ក្រាលក្រៃលែង គួរឲ្យកត់សម្គាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅថ្ងៃទី ៩ ខែតុលា បានជីកកាយ គឺជាគ្រួសារដ៏ល្បីល្បាញ និងមានទ្រព្យសម្បត្តិ ដែលសមាជិកគ្រួសាររបស់ស្តេចចម្រៀងប៉ុប Michael Jackson សុទ្ធតែមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារ ដែលបានស្នង ក៏ដូចជាទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ពីរូបលោកផ្ទាល់តែម្តង។

សូមទស្សនារូបភាពខាងក្រោម៖

១. Janet Jackson

 បច្ចុប្បន្ន Janet Jackson គឺជាបុគ្គលដែលមានទ្រព្យធំជាងគេនៅក្នុងគ្រួសារ Jackson។ យោងតាម Celebrity Net Worth រាយការណ៍ថាតារាចម្រៀងរូបនេះបានប្រឡូក ក្នុងវិស័យតន្រ្តីរយៈពេល ៤ ទសវត្ស និងមានទ្រព្យសម្បត្តិប្រមាណសរុប ១៩០ លានដុល្លារ។

Janet Jackson

២. Michael Jackson

១២ ឆ្នាំបន្ទាប់ពីមរណភាពរបស់ Michael Jackson ទ្រព្យសម្បត្តិរបស់លោកនៅបន្តកើនឡើង។ នៅខែឧសភាចៅក្រមអាមេរិកម្នាក់បានកាត់ក្តីទ្រព្យសម្បត្តិសុទ្ធរបស់តារាប៉ុបពីអចលនទ្រព្យចំនួន ១១១ លានដុល្លារនេះបើយោងតាម SCMP ។ យោងតាមបណ្តាំមរតក លោកបានទុកទ្រព្យសម្បត្តិ ៤០% ទៅឱ្យកូនបីនាក់ ២០% ទៅសប្បុរសធម៌សម្រាប់កុមារនិង ៤០% ទៀតដែលនៅសល់ទៅម្តាយរបស់គាត់គឺលោកស្រី Katherine។

 Michael Jackson

៣. Paris Jackson

យោងតាម SCMP កូនស្រីរបស់ Michael Jackson បានប្រឡូកក្នុងវិស័យកម្សាន្តយ៉ាងសកម្ម ដោយក្នុងនោះនាង បានចេញចម្រៀង ក៏ដូចជាសម្តែងក្នុងភាពយន្តរន្ធត់កាលពីឆ្នាំ ២០១៨។ ជាក់ស្តែង ស្ថិតនៅក្នុងវ័យ ២៤ឆ្នាំ បច្ចុប្បន្ននាងមានទ្រព្យសម្បត្តិសរុបប្រមាណ ១០០ លានដុល្លារអាមេរិក ដែលភាគច្រើនជាមរតកពីស្តេចចម្រៀងប៉ុបពីឪពុករបស់នាងផ្ទាល់តែម្តង។

Paris Jackson

៤. Prince Jackson

ផ្ទុយពីប្អូនស្រីរបស់លោក Prince Jackson បានជ្រើសរើសដើរតាមមាគ៌ាជំនួញ បន្ទាប់ពីធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្ត។ នៅឆ្នាំ ២០១៣ Prince បានធ្វើការជាអ្នកយកព័ត៌មានឱ្យកម្មវិធីកំសាន្ត។ កូនប្រុសច្បងរបស់ Michael ក៏បានសម្តែងជាតួឯកនៅក្នុងខ្សែភាពយន្តផងដែរ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោកចំនួន ១០០ លានដុល្លារដោយភាគច្រើនគឺមរតកពីឪពុកលោក។

Prince Jackson

៥. Bigi (Blanket) Jackson

Bigi (Blanket) Jackson គឺជាកូនប្រុសពៅរបស់ស្តេចចម្រៀងប៉ុប។ ដូចជាបងប្រុសរបស់លោក ប្រឡូកក្នុងអាជីពតន្ត្រី ប៉ុន្តែលោកមិនសូវលេចធ្លោប៉ុន្មាននោះទេ។ លោកតែងតែលេចមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាកូនប្រុសរបស់ស្តេចចម្រៀងប៉ុប។ SCMP បានរាយការណ៍ថា Bigi Jackson មានទ្រព្យ ១០០ លានដុល្លារពីមរតករបស់ Michael Jackson

Bigi (Blanket) Jackson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]