កូរ៉េខាងត្បូង៖ នៅកិច្ចសម្ភាសន៍មួយថ្មីៗនេះ អ្នកនិពន្ធរឿងល្បី Squid Game លោក Hwang Dong Hyuk បានបង្ហើបឱ្យដឹងថា កម្លាំងចិត្តដែលនាំឱ្យបង្កើតរឿងមួយនេះឡើង កាលពី១៣ ឆ្នាំមុន រួមទាំងបុគ្គលិកលក្ខណៈតួអង្គនៅក្នុងរឿង ដូចអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

រូបភាព ក្នុងរឿង​ Squid Game
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង Squid Game នេះទទួលបានការគាំទ្រពេញនិយមខ្លាំងណាស់នៅក្នុងពិភពលោក តែវាក៏ស្ទើរតែមិនអាចចេញជារូបរាងបានផងដែរ។ ក្នុងនោះ អ្នកនិពន្ធ Hwang Dong Hyuk ដំបូងលេចឡើងនូវការបង្កើតរឿង និងទ្រឹស្តីខាងក្រោយរឿង Squid Game នេះកាលពីឆ្នាំ២០០៨ ដោយបានបង្កើត និងសរសេរសាច់រឿង (Script) ប្រហែល១០ ឆ្នាំមុនមកម្លេះ។ ហើយពេលលោក Hwang ផ្តល់សាច់រឿងដល់តួអង្គ និងវិនិយោគិន បែរជាបដិសេធ ថាសាច់រឿង មានលក្ខណៈចម្លែក និងមិនប្រាកដនិយម។

អ្នកនិពន្ធ Hwang Dong Hyuk

តាមកិច្ចសម្ភាសន៍ថ្មីៗកន្លងមកនេះជាមួយ IndieWire អ្នកនិពន្ធ Hwang បានបង្ហើបអំពីព្រឹត្តការណ៍ជីវិតមួយចំនួន ដែលជំរុញនូវសាច់រឿងរបស់លោក។

ក្នុងនោះ លោក Hwang ថា កាលនោះ ពិភពលោកជួបវិបត្តិមួយគឺ Lehman Brothers ដែលជាវិបតិ្តសេវាកម្មហិរញ្ញវត្ថុពិភពលោក និងជាធនាគារវិនិយោគលំដាប់ទី៤របស់ពិភពលោក នៅក្នុងសហរដ្ឋអាមេរិក។ នៅពេលដែលធនាគារនោះ ក្ស័យធននៅឆ្នាំ២០០៨ វាបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ ដែលបានរាលដាលពាសពេញពិភពលោក ក្នុងនោះ ប្រទេសកូរ៉េក៏រងផលប៉ះពាល់ផងដែរ។ លោក Hwang បន្តថា ពេលនោះ សេដ្ឋកិច្ចកូរ៉េត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ហើយខ្ញុំក៏ជួបបញ្ហាសេដ្ឋកិច្ចនេះផងដែរ។

អ្នកនិពន្ធ Hwang Dong Hyuk
រូបភាព

ជាមួយគ្នានេះ លោក Hwang បានទម្លាយឱ្យដឹងថា កម្លាំងបំផុសនិងជំរុញទឹកចិត្តលោកឱ្យនិពន្ធរឿង Squid Game នេះឡើង ដោយសារតែលោក ដូណាល់ ត្រាំ។

អ្នកនិពន្ធរូបនេះ បន្ថែមថា ពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីអាមេរិក វាដូចជាលោកកំពុងតែលេងហ្គេមនៅក្នងរឿង Squid Game អញ្ចឹង មិនមែនគ្រប់គ្រងប្រទេសទេ វាធ្វើឱ្យគ្រប់គ្នាភ័យខ្លាច។ ក្នុងន័យនេះ អ្នកនិពន្ធ ចង់បញ្ជាក់ថា៖ គាត់មានបុគ្គលិកលក្ខណៈដូចមនុស្ស VIP ម្នាក់ នៅក្នុងរឿង Squid Game។

អតីតប្រធានាធិបតី ដូណាល់ ត្រាំ
អតីតប្រធានាធិបតី ដូណាល់ ត្រាំ

បុគ្គល VIP ក្នុង Squid Game គឺជាបុគ្គលពាក់ម៉ាស់ដែលមើលការប្រកួតនៅក្នុងបន្ទប់មើលរបស់ពួកគេយ៉ាងរំភើយ។ VIPs ភ្នាល់លើអ្នកលេងហ្គេម ខណៈពេលដែលប្រើមនុស្សទាំងនោះដូចជាទាសករ៕

ឈុត នៅក្នុងរឿង Squid Game
ឈុត នៅក្នុងរឿង Squid Game

ប្រភព៖ koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]