កម្សាន្ត៖ ពិតណាស់ ការប្រកួតប្រជែងសម្ថភាពនិងសម្រស់ Miss Grand International ជាកម្មវិធីដ៏ល្បីនៅទូទាំងពិភពលោក ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលប្រមូលផ្ដុំទៅដោយបេក្ខភាពពោពេញទៅដោយសម្ថភាព ភាពក្លាហានបូករួមនឹងសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់ពួកគេផងដែរ។
ជាមួយគ្នានេះ នាពេលថ្មីៗកន្លងទៅនេះ នៅតាមបណ្ដាប្រទេសអាស៊ីជាច្រើនក៏បានរៀបចំកម្មវិធីដើម្បីប្រលងប្រជែងជ្រើសរើសនិងបានរកឃើញ បវរកញ្ញាដែលមានសម្ថភាព ភាពវ័យឆ្លាត រូបសម្រស់ និង ភាពក្លាហានដើម្បីជាបេក្ខភាពតំណាងឲ្យប្រទេសនីមួយៗ ក្នុងការបង្អួតក៏ដូចជាបង្ហាញទេពកោសល្យរបស់ពួកគេនៅលើឆាកអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកមកមើលពីបេក្ខភាពដែលបានចម្រាញ់នៅក្នុងប្រទេសនីមួយៗ ក្នុងប៉ែកអាស៊ីយើងនេះបូករួមទាំងកម្ពុជាផងដែរ ។ដោយ ឆ្នាំនេះគេសង្គេតឃើញសុទ្ធសឹងតែជាបវរកញ្ញា ដែលពោពេញទៅដោយថាមពលសម្រស់ និងសម្ថភាព បទពិសោធន៍តែម្ដង ។
គួរបញ្ជាក់ផងដែរថា ការប្រកួតបវរកញ្ញា Miss Grand International ដែលបានប្រារព្ធឡើងនៅខែធ្នូនៅទីក្រុងបាងកកប្រទេសថៃ ដូច្នេះបេក្ខភាពនីមួយៗមានពេលតែ ២ ខែប៉ុណ្ណោះដើម្បីត្រៀមខ្លួនឡើងឆាកអន្តរជាតិ៕
ប្រភព៖ zingnews
ចង់ដឹងថាមានបវរកញ្ញាប្រទេសរូបណាខ្លះ? សូមទស្សនារូបភាពខាងក្រោម៖
១.ប៉ូគឹមថេង សុតធីតា (បវរកញ្ញា តំណាងប្រទេសកម្ពុជា)
២.Nguyen Thuc Thuy Tien(បវរកញ្ញា តំណាងវៀតណាម)
៣.Indy Johnson(បវរកញ្ញា តំណាងប្រទេសថៃ)
៤.Samantha Panlilio(បវរកញ្ញា តំណាងរបស់ប្រទេសហ្វីលីពីន)
៥.Sophia Rogan(បវរកញ្ញា តំណាងឥណ្ឌូនេស៊ី)
៦. Amara Shune (បវរកញ្ញា តំណាងប្រទេសមីយ៉ាន់ម៉ា)
៧.Manika Sheokand(បវរកញ្ញា តំណាងឥណ្ឌា)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]