ចិន៖ នៅថ្ងៃទី ១២ ខែតុលា Sina បានរាយការណ៍ថាក្រុមហ៊ុនមួយ បានដាក់ពាក្យប្តឹងប្តីប្រពន្ធ តារាស្រី Zhao Wei មូលហេតុដែលប្រកាសដោយតុលាការក្រុងប៉េកាំងគឺជាជម្លោះកិច្ចសន្យាធានាប្រាក់កម្ចី ដោយសវនាការលើកដំបូង នឹងធ្វើឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកា។

យោងតាមស៊ីណានៅដើមខែមិថុនាក្រុមហ៊ុន China Minsheng Trust បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន តារាស្រី Zhao Wei និងក្រុមហ៊ុនមួយផ្សេង ដោយមូលហេតុដូចគ្នាផងដែរ ដោយចោតប្រកាន់ ការរំលោភទឹកចិត្ត ក៏ដូចជាករណីឈរបោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានបន្តទៀតថា អាជីវកម្មរបស់ប្តីប្រពន្ធ ត្រចៀកកាំ បានជួបការលំបាកតាំងពីចុងខែមេសា។ តារាសម្តែងរូបនេះបានបង្កកទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុនចំនួន ៦ ដោយសារតែនាងជាម្ចាស់ និងកាន់ភាគហ៊ុន ដែលមានចំនួនសរុបជាង ៤ លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ស្វាមីរបស់នាង ត្រូវបានប្តឹងដោយក្រុមហ៊ុន Van Hoi នៅតុលាការក្នុងប្រទេសហុងកុង ដោយទាមទារឱ្យសងប្រាក់កម្ចីចំនួន ៣៨.៥ លានដុល្លារ។

យ៉ាងណាមិញ បច្ចុប្បន្ន Zhao Wei និងស្វាមីមិនបង្ហាញមុខនៅមុខប្រព័ន្ធផ្សព្វផ្សាយឡើយ។ យោងតាមសារព័ត៌មាន QQ តារាសម្តែងស្រីរូបនេះស្ថិតនៅឯស្រុកកំណើតរបស់នាង ខណៈពេលដែលស្វាមីរបស់តារាស្រីរូបនេះ បានបាត់ខ្លួនស្ងៀមស្ងាត់នៅពេលដែលប្រពន្ធរបស់លោកមានរឿងអាស្រូវដូច្នេះដែរ៕

ប្រភព៖ 

សូមទស្សនារូបភាពខាងក្រោម៖

Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]