សៀមរាប៖ នៅក្នុងពេលថ្មីៗនេះ តាមផ្លូវជាតិលេខ៦៧ ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺកំពុងតែប្រែមុខមាត់ ឡើងសម្រស់ស្អាតទៅៗហើយ ដោយមិនចាញ់រូបគំនូរគូរដោយវិចិត្រករដៃឯកប៉ុន្មាននោះឡើយ។
ដោយឡែក ថ្ងៃនេះ លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានជិតនៅតាមផ្លូវជាតិលេខ៦៧ ឃើញបងប្អូនអ្នកភូមិកំពុងនាំគ្នាកាប់ឆ្ការគម្ពោធព្រៃ និងដើមឈើដុះមិនមានរបៀបរៀបរយ ក៏ចុះសួរនាំនិងថ្លែងអំណរគុណពួកគាត់ ដែលបានចូលរួមដើម្បីភាពស្រស់ស្អាត និងលើកកម្ពស់សោភ័ណភាពនៃស្រុកបន្ទាយស្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សូមបញ្ជាក់ថា សកម្មភាពទាំងនេះត្រូវបានគាំទ្រថវិកាដោយគម្រោងសាច់ប្រាក់ពលកម្ម ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលស្រុកបន្ទាយស្រី និងអង្គការGiz ក្នុងគោលបំណងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺកូវីដ អាចទទួលបានប្រាក់ចំណូលខ្លះៗដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ជំនួសឱ្យប្រាក់ចំណូលដែលបាត់បង់ ក៏ដូចជាដើម្បីលើកកម្ពស់ការងារបរិស្ថានល្អ និងភាពស្រស់ស្អាតនៅតាមដងផ្លូវ ឱ្យបានស័ក្តិសមជាស្រុកទេសចរណ៍ផងដែរ។ ប្រជាពលរដ្ឋប្រមាណ ១៥០គ្រួសារ ដែលសុទ្ធសឹងតែជាអ្នករស់នៅតាមកំណាត់ផ្លូវពីភូមិព្រះដាក់រហូតដល់ប្រាសាទបន្ទាយស្រីនឹងអាចរកបានចំណូលប្រមាណ ៣០០$ក្នុងមួយគ្រួសារ នៅពេលដែលគម្រោងរយៈពេល ៣ខែនេះត្រូវបានបញ្ចប់៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]