ព្រះសីហនុ៖ ខណៈពេលនេះ អាកាសធាតុនៅខេត្តព្រះសីហនុ នឹងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំង និងមានភ្លៀងធ្លាក់ច្រើន ដល់ម្ចាស់ និងបុគ្គលិកទូកដឹកភ្ញៀវទេសចរណ៍។

ដោយឡែក នៅថ្ងៃអង្គារ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តបតាមបញ្ជាររបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុមានខ្យល់កន្ត្រាក់ និងមានភ្លៀងធ្លាក់ច្រើនដល់ម្ចាស់ និងបុគ្គលិកទូកដឹកភ្ញៀវទេសចរណ៍តាមផែដើមទី និងកន្លែងលក់សំបុត្រទូកអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដឹកភ្ញៀវចេញចូលតាមបណ្តាកោះ ហើយត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើទូកដឹកភ្ញៀវចរណ៍ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុ​នេះ សូមបងប្អូនទាំងអស់គ្នាដែលនៅនាយសមុទ្រ មេត្តាប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុក្នុងពេលនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

អាជ្ញាធរចុះផ្សព្វផ្សាយដំណឹងពីអាកាសធាតុដល់ប្រជាពលរដ្ឋ
អាជ្ញាធរចុះផ្សព្វផ្សាយដំណឹងពីអាកាសធាតុដល់ប្រជាពលរដ្ឋ
អាជ្ញាធរចុះផ្សព្វផ្សាយដំណឹងពីអាកាសធាតុដល់ប្រជាពលរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]