បរទេស៖ បន្ទាប់ពី តារាចម្រៀងស្រី Selena Gomez និង តារាប្រុស លោក Chris Evans ត្រូវចាប់បានពីរូបភាពចេញពៅភោជនីយដ្ឋានមួយជាមួយគ្នាមក អ្នកទាំងពីរក៏បានធ្វើមនុស្សជាច្រើនកាន់តែសង្ស័យពីទំនាក់ទំនងពិសេស ក៏ដូចជាធ្វើការតាមដានយ៉ាងកៀកកិត ផងដែរ។

ជាពិសេស កាលពីពេលថ្មីៗនេះ ស្រាប់តែមាន រូបភាពរបស់តារាចម្រៀង Selena Gomez និងតារាសម្តែង លោក Chris Evans ដែលត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ ដែលបានអង្គុយជាមួយគ្នានៅក្នុងឡាន ហើយរូបថតខ្លះទៀត អ្នកទាំងពីរ ថែមទាំងបង្ហាញពីកាយវិការដ៏ស្អិតរមួត ឱបគ្នាយ៉ាងផ្អែមល្ហែម ប្រៀបដូចជាគូស្នេហ៍ពិតប្រាកដមួយ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះយ៉ាងណា អ្នកលេងអ៊ីនធឺណេតខ្លះទៀត បានចង្អុលបង្ហាញថា រូបភាពទាំងនេះគឺជារូបភាពកាត់តដោយ Photoshop ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានលើកឡើងថា ទាំងនេះគ្រាន់តែជារូបថតចាស់ៗ ដែលបានថតនៅពេលវេលាខុសៗគ្នារបស់អ្នកទាំងពីរ ដែលបានរៀបចំឡើងវិញ ផងដែរ។

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez
Selena Gomez
 Selena Gomez និង Chris Evans 
Chris Evans និង Selena Gomez
Chris Evans និង Selena Gomez
Chris Evans និង Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]