រាជធានីភ្នំពេញ ៖ ផ្អើលលើបណ្តាញសង្គម ក្រោយពេល រថយន្តស៊េរីទំនើប មិនសូវមាននៅកម្ពុជា Rolls Royce ពណ៌ស ខ្លួនវែងតម្លៃកប់ក្តោង ថ្មីស្រឡាងទៅបុកពំនុះទ្រូងផ្លូវ មួយទំហឹង បណ្តាលឲ្យខូចខាត ផ្ទៃខាងមុខរថយន្តខ្ទេចបែកជា២តែម្តង ដែលធ្វើឲ្យ​ មហាជនសម្តែងការសោកស្តាយជំនួស ព្រោះបើជួសជុលក៏មិនក្រោម ខ្ទង់សែនដុល្លារដែរ។

យ៉ាងណាមិញ ក្រោយពេលកើតហេតុ គេឃើញមានតែ អង្គរក្សប៉ុន្មាននាក់តែប៉ុណ្ណោះ ចំណែកឯ ម្ចាស់រថយន្តនោះ មិនត្រូវគេឃើញ នៅកន្លែងកើតហេតុឡើយ ដែលគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើ ផ្លូវសហព័ន្ធរុស្ស៊ី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នៅវេលាម៉ោង ២អាធ្រាត ថ្ងៃទី ១៣ តុលា ២០២១ កន្លងទៅថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដែលហេតុការណ៍នេះ ធ្វើឲ្យ មហាជផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ព្រោះក្រោយពេលកើតហេតុ នៅទីតាំងឃើញតែអង្គរក្សតែប៉ុន្មាននាក់ប៉ុណ្ណោះ​ រីឯម្ចាស់រថយន្តនេះ មិនបានឃើញនៅទីតាំងកើតហេតុនោះឡើយ លើសពីនេះទៅទៀត ផ្លាកលេខក៏ត្រូវបាន គេដកចេញថែមទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពប្រភពពី De TimeNews 24h
រូបភាពប្រភពពី De TimeNews 24h
រូបភាពប្រភពពី De TimeNews 24h
រូបភាពប្រភពពី De TimeNews 24h
រូបភាព
រូបភាព

ប្រភព រូបភាពរថយន្តគ្រោះថ្នាក់ ៖  De TimeNews 24h

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]