កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១២ ខែតុលា នេះផលិតកម្ម YG Entertainment បានប្រកាសជាផ្លូវការថា ផលិតកម្មនេះនឹងបដិសេធនូវរាល់កាដូរបស់អ្នកគាំទ្រទាំងអស់ ក្នុងឱកាសពិសេសៗដែលមានដូចជាខួបកំណើតក្រុម ខួបកំណើតសមាជិក និងអ្វីៗជាច្រើនទៀត។
ក្នុងនោះ យោងតាមការបង្ហោះសមាជិក
BLACKPINK បានគិតអំពីបញ្ហានេះរួចមកហើយ ទោះបីជាពួកគេកោតសរសើរ និងរីករាយចំពោះការគាំទ្រអស់ពីដួងចិត្តដល់ហ្វេនរបស់ពួកគេ ដែលខំចំណាយប្រាក់ទិញរបស់មានតម្លៃជាច្រើនឲ្យពួកគេក៏ដោយ ក៏ពួកគេនឹងកាន់តែដឹងគុណក៏ដូចជាកាន់តែរីករាយ ប្រសិនបើអ្នកគាំទ្រងាកទៅធ្វើមូលនិធិក្នុងការបរិច្ចាគសម្រាប់អំពើល្អ
ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ ជំនួសវិញ។
ទោះជាយ៉ាងណា វាមានតែអក្សរដែលសរសេរដោយដៃរបស់ហ្វេនប៉ុណ្ណោះ ដែលនឹងត្រូវបានទទួលយក ដោយភ្ជាប់ជាមួយអាសយដ្ឋានជាក់លាក់ណាមួយ សម្រាប់ផ្តល់ឲ្យផលិតកម្ម YG ហើយអ្នកគាំទ្រនឹងត្រូវបានជូនដំណឹង នៅពេលសំបុត្រនោះបានទៅដល់ Idol របស់ពួកគេ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]