ចិន៖ ថ្មីៗនេះ ឃ្លីបផ្សព្វផ្សាយចុងក្រោយបង្អស់ របស់ តារាស្រី Dilraba ​ដែលត្រូវបានចាក់ផ្សាយជាផ្លូវការ បានទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ដែលនៅក្នុងនោះ ក៏បានលេចចេញនូវរូបភាពសិចស៊ី និងមានមន្តស្នេហ៍យ៉ាងខ្លាំង ។

យ៉ាងណាមិញ ភាពស្រស់ស្អាតរបស់ តារាស្រីរូបនវ បែរជាត្រូវបានក្លាយជាប្រធានបទនៃការពិភាក្សានៅលើបណ្តាញសង្គមពីមនុស្សជាច្រើនទៅវិញ ដោយពួកគេបានកត់សម្គាល់ឃើញថា​ នៅក្នុងរូបភាពមួយចំនួន Dilraba បានបង្ហាញមុខមាត់មុតស្រួច ថ្វីត្បិតតែបញ្ចេញពីដើមទ្រូងស្អាតក៏ដោយ តែក៏បានធ្វើមើលឃើញពីស្មាស្តើង និងដៃតូច ដូចស្បែកគ្របឆ្អឹង ដែលនេះធ្វើឱ្យរាងកាយទាំងមូលរបស់នាង ហាក់ខ្វះតុល្យភាព នៅពេលដែលមានក្បាលធំ ប៉ុន្តែរាងកាយតូចពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះបីជាបែបនេះក៏ដោយ Dilraba នៅតែមានរូបភាពជាច្រើនទៀតដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានបង្ហាញពីផ្នែកខាងលើនៃច្រមុះរបស់នាង ពោរពេញដោយភាពលេចធ្លោ។ ម៉្យាងវិញទៀត កាលពីមុនមកនេះ តារាស្រីរូបនេះ ធ្លាប់បានទាក់ទាញការចាប់អារម្មណ៍ ចំពោះការសម្រកទម្ងន់ខ្លាំង ហើយត្រូវបានគេដឹងថា ដោយសារតែកាលវិភាគនៃការថតរបស់នាងច្រើនពេក ទើបធ្វើឲ្យនាងបានស្រកទំងន់យ៉ាងច្រើន បែបនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]