បរទេស៖ តារាទូរទស្សន៍ Kim Kardashian បានក្លាយជាភ្ញៀវកិតិ្តយសពិសេស នៅក្នុងកម្មវិធីកំប្លែងរបស់ទូរទស្សន៍អាមេរិកមួយ «Saturday Night Live» ដែលការសម្តែងរបស់នាងទទួលបានការទះដៃអបអរសាទរយ៉ាងខ្លាំងពីទស្សនិកជនចំពោះការសម្តែងបែបកំប្លុកកំប្លែងរបស់នាង គួរឲ្យចាប់អារម្មណ៍។

ជាក់ស្តែង នៅក្នុងសុន្ទរកថារបស់នាងអ្នកជំនួញមហាសេដ្ឋីរូបនេះ បានវោហារ៍ស័ព្ទដោយបានលើកឡើងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Kardashian

យ៉ាងណាមិញ ពាក្យខាងលើនេះ តារាស្រីវ័យ ៤០ឆ្នាំរូបនេះ ចង់លើកមក និយាយពី អតីតស្វាមីរបស់នាងគឺតារាចម្រៀងរ៉េប Kanye West និងឪពុកចុងរបស់នាង ឈរឈ្មោះជាចៅហ្វាយក្រុងកាលីហ្វ័រញ៉ា ដែលមិនទទួលបានការគាំទ្រ កាលពីដើមឆ្នាំនេះ។

បន្ទាប់មកសេដ្ឋីនីវាល់ពាន់លានដុល្លាររូបនេះ ក៏បាននិយាយកំប្លែងអំពីការលែងលះរបស់នាងជាមួយ Kanye West ដោយម្តាយកូនបួននាក់ បានចែករំលែកដោយស្នាមញញឹមថា៖

Kim Kardashian

យោងតាម Pagesix បានឲ្យដឹងថា Kanye West ក៏បានមើលកម្មវិធីមួយនេះ ដែលអតីតប្រពន្ធលោកចូលរួមសម្តែងផងដែរ។ ទោះបីអ្នកទាំងពីរលែងលះក្តី អ្នករ៉េបអាយុ ៤៣ ឆ្នាំបានគាំទ្រ នាងយ៉ាងពេញទំហឹង ហើយបានផ្តល់ដំបូន្មានជាច្រើនដល់នាងអំឡុងពេលហាត់សមទៀតផង៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Kim Kardashian
Kanye West និង Kim Kardashian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]