តៃវ៉ាន់៖ ក្រៅពីមានបទពិសោធន៍ ជិត ៣០ ឆ្នាំ នៅក្នុងសិល្បៈកម្សាន្ត ដែលទទួលបាននូវការគាំទ្រជាច្រើននោះ តារាសម្ដែងប្រុស លោក Jimmy Lin ក៏ត្រូវបានអ្នកគាំទ្រជាច្រើនតែងតែធ្វើការតាមដាន និងចង់ដឹងពីជីវិតរស់នៅផ្ទាល់ខ្លួន នៅក្នុងគ្រួសារ ផងដែរ។ 

ដោយឡែក កាលពីថ្ងៃទី ១១​ ខែតុលា កន្លងទៅនេះ តារាសម្ដែងប្រុសរូបនេះ ក៏បានចែករំលែករូបភាព កូនប្រុសរបស់ខ្លួន ទាំងបីនាក់ នៅពេលដែលពួកគេបានជិះកង់ជាមួយគ្នា។ ក្នុងនោះដែរ កូនៗទាំងបីនាក់នេះ មានការស្លៀកពាក់អាវស្រដៀងគ្នា ព្រមទាំងមានការកម្សាន្តយ៉ាងសប្បាយរីករាយ ថែមទៀត ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីមុននេះ លោក Jimmy Lin ថែមទាំងបានបង្ហោះរូបថតជាមួយនឹងកូនប្រុសច្បង នៅក្នុងថ្ងៃខួបកំណើតគម្រប់ ១២ ឆ្នាំ ដែលបានបង្ហាញថា ក្មេងប្រុសរូបនេះ មានកម្ពស់ស្ទើរតែដូចឪពុកទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះអាចនិយាយបានថា គឺជារូបភាពដ៏កម្រមួយ ដែលតារាប្រុសរូបនេះ បើកបង្ហាញពីជីវីតនៅក្នុងក្រុមគ្រួសារដ៏មានសុភមង្គល ដែលធ្វើឲ្យហ្វេនៗសង្ឃឹមទុកថា នឹងបានមើលឃើញទិដ្ឋភាពបែបនេះជាបន្តបន្ទាប់ទៀត៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jimmy Lin 
Jimmy Lin 
Jimmy Lin 
Jimmy Lin 
Jimmy Lin និង កូនប្រុស
Jimmy Lin និង កូនប្រុស
Jimmy Lin និង កូនប្រុស
កូនប្រុសទាំងបី របស់ Jimmy Lin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]