នាឡិការាងកាយរបស់ក្បួនចិនបុរាណមានកាលវិភាគដ៏តឹងរ៉ឹងក្នុងការថែទាំរាងកាយ និងគ្រប់គ្រងសរីរាង្គផ្សេងៗនៅក្នុងខ្លួនយើងតាមពេលវេលាជាក់លាក់ទាំងពេលថ្ងៃ និងពេលយប់។ តើនាឡិការាងកាយតាមក្បួនចិនបុរាណប្រាប់យើងពីអ្វីខ្លះ?
លោកគ្រូ Jessica Maynard គ្រូពេទ្យជំនាញខាងចាក់ម្ជុលវិទ្យាសាស្ត្រដែលទទួលបានអាជ្ញាប័ណ្ណ បំរើការនៅគ្លីនិក Northwestern Health Sciences University’s Bloomington បានលើកឡើងថា “តាមក្បូនថ្នាំចិនបុរាណប្រព័ន្ធសរីរាង្គក្នុងរាងកាយទាំង ១២ របស់យើងមានពេលវេលាដំណើរការបានល្អបំផុតខុសៗគ្នាក្នុងរយៈពេល ២៤ ម៉ោង។”
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមជាពេលវេលាដែលសរីរាង្គនីមួយៗក្នុងរាងកាយយើងដំណើរការបានល្អបំផុត៖
១. ម៉ោង ៣– ៥ ភ្លឺ៖ សួត
វេលានេះ ជាពេលដែលសួតបន្សាបជាតិពុល។ សួតមាននាទីគ្រប់គ្រងប្រព័ន្ធផ្លូវដង្ហើម និងថែរក្សាប្រព័ន្ធភាពស៊ាំរបស់យើងឱ្យមានសុខភាពល្អ។ ម៉ោង ៤–៥ ភ្លឺជាពេលវេលាហាត់ប្រាណដ៏ល្អបំផុត។
២. ម៉ោង ៥– ៧ ព្រឹក៖ ពោះវៀនធំ
សម្រាប់ម៉ោងនេះ ជាពេលដែលយើងត្រូវក្រោកពីគេងដើម្បីឱ្យពោះវៀនធំបញ្ចេញកាកសំណល់។ យើងអាចញុំាទឹកក្តៅឧណ្ហៗមួយកែវ បន្ទាប់ពីក្រោកពីគេងដើម្បីជួយពោះវៀនធំក្នុងដំណើរការសម្អាតពោះវៀន។
៣. ម៉ោង ៧– ៩ ព្រឹក៖ ក្រពះ
យើងគួរញុំាអាហារដំបូងសម្រាប់ថ្ងៃថ្មីនៅពេលនេះដើម្បីឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អ និងការពារបញ្ហាក្រពះពោះវៀន ដូចជាការពិបាករំលាយអាហារ ក្រហាយទ្រូង ឬបញ្ហាទល់លាមក។
ចង់ដឹងពីបញ្ជាប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. ម៉ោង ៩– ១១ ព្រឹក៖ អណ្តើក
អណ្តើកបំប្លែងអាហារទៅជាសារធាតុចិញ្ចឹម និងថាមពលសម្រាប់រាងកាយរបស់យើង។ ម៉ោងនេះ គឺជាពេលវេលាដ៏ល្អសម្រាប់បញ្ចប់ការបំប្លែងអាហារ ព្រោះវាអនុញ្ញាតឱ្យយើងប្រើថាមពលផ្លូវចិត្ត និងផ្តោតអារម្មណ៍បានល្អ។
៥. ម៉ោង ១១ ព្រឹក– ១ រសៀល៖ បេះដូង
បេះដូងគ្រប់គ្រងចរន្តឈាម និងអារម្មណ៍របស់យើង ដូច្នេះនៅពេលដែលបេះដូងធ្វើការលើសកម្រិត យើងអាចមានអារម្មណ៍តានតឹង។ ម៉ោងនេះជាពេលវេលាដែលយើងត្រូវញុំាអាហារថ្ងៃត្រង់ និងសម្រាកលំហែរអារម្មណ៍។
៦. ម៉ោង ១–៣ រសៀល៖ ពោះវៀនតូច
ម៉ោងនេះ ជាពេលដែលពោះរៀនតូចដំណើរការ និងស្រូបយកសារធាតុចិញ្ចឹមពីអាហារថ្ងៃត្រង់ដែលយើងញុំា ហើយបំប្លែងទៅជាថាមពល។ វាក៏ជារយៈពេលដែលរាងកាយចាប់ផ្តើមអស់កម្លាំងដែរ។ យើងអាចគេងថ្ងៃមួយភ្លែតក្នុងអំឡុងពេលនេះដើម្បីបញ្ចូលថាមពលឡើងវិញ។
៧. ម៉ោង ៣ រសៀល–៥ ល្ងាច៖ ប្លោកនោម
ការញុំាទឹកច្រើនក្នុងរយៈពេលនេះអាចជួយដល់ដំណើរការបន្សាបជាតិពុលពីប្លោកនោម ព្រោះវាជាពេលវេលាដែលប្លោកនោមបញ្ចេញកាកសំណល់ទៅក្នុងតម្រងនោម។
៨. ម៉ោង ៥–៧ ល្ងាច៖ តម្រង់នោម
តម្រងនោមមាននាទីច្រោះឈាម និងគ្រប់គ្រងអ័រម៉ូន។ ប្រសិនបើយើងមានអារម្មណ៍ថាអស់កម្លាំងខ្លាំង ឈឺខ្នង ឬធ្លាក់ចំណង់ផ្លូវភេទ យើងអាចខ្សោយក្រពេញលើតម្រង់នោម។ យើងគួរតែឆ្លៀតពេលនេះធ្វើលំហាត់ប្រាណដែលមានកម្រិតស្រាលៗ និងធ្វើលំហាត់ប្រាណដែលមានកម្រិតធ្ងន់នៅពេលព្រឹក។
៩. ម៉ោង ៧–៩ យប់៖ ស្រោមបេះដូង
ស្រោមបេះដូងមានតួនាទីការពារបេះដូង សរសៃឈាមបេះដូង និងការពារបេះដូងប្រឆាំងនឹងភាពតានតឹងខាងក្រៅ និងការផ្លាស់ប្តូរអារម្មណ៍។ នៅពេលសរីរាង្គនេះអតុល្យភាព យើងអាចឆាប់តានតឹង និងភ័យ។ នេះគឺជាពេលវេលាដ៏ល្អសម្រាប់សម្រាក និងថែរក្សាសុខភាព។ យើងអាចធ្វើសមាធិ អានសៀវភៅ ឬត្រាំទឹកក្តៅឧណ្ហៗជាដើម។
១០. ម៉ោង ៩–១១ យប់៖ ប្រព័ន្ធសរីរាង្គទាំង ៣
ម៉ោងនេះ ជាពេលវេលាដែលរាងកាយត្រូវការសម្រាកដើម្បីអនុញ្ញាតឱ្យប្រព័ន្ធសរីរាង្គទាំង ៣ ដំណើរការប្រកបដោយប្រសិទ្ធភាព។ ប្រព័ន្ធសរីរាង្គទាំង ៣ មាននាទីគ្រប់គ្រងដំណើរការបំប្លែងអាហាររបស់រាងកាយដោយចែកចាយថាមពល និងសារធាតុរាវដល់រាងកាយ។ ។ ប្រព័ន្ធសរីរាង្គទាំង ៣ មានប្រព័ន្ធសរីរាង្គខាងលើ (បេះដូង ស្រោមបេះដូង និងសួត) ប្រព័ន្ធសរីរាង្គកណ្ដាល (ក្រពះ អណ្តើក និងថង់ទឹកប្រមាត់) និងប្រព័ន្ធសរីរាង្គក្រោម (តម្រងនោម ប្លោកនោម ពោះវៀនតូច ពោះរៀនធំ និងថ្លើម) ។ នៅពេលដែលសរីរាង្គទាំងនេះមានអតុល្យភាព ថាមពលក្នុងរាយកាយយើងត្រូវបានរារាំង ហើយបណ្តាលឱ្យយើងហើមកូនកណ្តុរ មានបញ្ហាក្នុងការរំលាយអាហារ អស់កម្លាំង និងរលាករ៉ាំរ៉ៃ។
១១. ម៉ោង ១១ យប់–១ ភ្លឺ៖ ថង់ទឹកប្រមាត់
ថង់ទឹកប្រមាត់គ្រប់គ្រងការជួសជុល និងបង្កើតកោសិកាថ្មីនៅក្នុងរាងកាយ។ វាក៏បញ្ចេញទឹកប្រមាត់សម្រាប់ការរំលាយអាហារពេញមួយថ្ងៃដែរ។ ប្រសិនបើយើងញ៉ាំច្រើនជ្រុលមុនពេលចូលគេង ថង់ទឹកប្រមាត់អាចនឹងធ្វើការខ្លាំងដើម្បីរំលាយអាហារ។ ដូច្នេះយើងត្រូវញុំាអាហារពេលល្ងាចតិច និងសម្បូរទៅដោយខ្លាញ់ល្អដើម្បីជួយដល់ការរំលាយអាហារ ព្រមទាំងជួយឱ្យយើងគេងលក់ស្កប់ស្កល់។
១. ម៉ោង ១– ៣ ភ្លឺ៖ ថ្លើម
ជាពេលដែលយើងត្រូវគេងលង់លក់ដើម្បីឱ្យថ្លើមបន្សាបជាតិពុលនៅក្នុងឈាម និងគ្រប់គ្រងកម្រិតអ័រម៉ូនក្នុងរាងកាយ។ នៅពេលដំណើរការនេះត្រូវបានរំខាន វាអាចបណ្តាលឱ្យយើងគ្មានថាមពល និងគ្មានអារម្មណ៍នៅថ្ងៃបន្ទាប់។
យើងអាចបង្កើនប្រសិទ្ធភាពមុខងាររបស់សរីរាង្គកាយនីមួយៗតាមពេលវេលារបស់នាឡិការាងកាយរបស់ក្បួនចិនបុរាណដើម្បីបង្កើនគុណភាពជីវិតរបស់យើង។ ចូរផ្តល់ពេលវេលាឱ្យខ្លួនឯង និងសហការជាមួយរាងកាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]