ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែង និងចម្រៀង លោក អ៊ុក រាជរដ្ឋា បានចេញមុខនិយាយពីរឿងរ៉ាវមួយចំនួនដែលទាក់ទងទៅនឹងកូវីដ១៩ ក្រោយពីបុណ្យភ្ជុំបិណ្ឌបានបញ្ជប់ និងរឿងមួយចំនួនទៀតដែលប៉ះទង្គិចអារម្មណ៍លោកដោយសារជំងឺនេះ។
ដោយឡែក តារាប្រុសរូបនេះ បានចេញវីដេអូនិយាយពីហានិភ័យរឿងកូវីដ១៩ ដើម្បីជាសារដាស់តឿនបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឲ្យមានការប្រុងប្រយ័ត្នខ្លួន ចំពោះគ្រួសារ អ្នកជាទីស្រលាញ់ និងរួមទាំងប្រជាពលរដ្ឋផ្សេងទៀត ព្រោះតែលោកធ្លាប់បានទទួលអារម្មណ៍ប៉ះទង្គិច ដោយបាត់បង់លោកឪពុកដោយសារជំងឺដ៏កាចសាហាវនេះរួចទៅហើយ។ ដូច្នេះសូមបងប្អូនចងចាំថាជំងឺកូវីដ១៩ គឺអាចចម្លងតៗគ្នាបានដោយមិនដឹងខ្លួននោះឡើយ អាចនឹងមិនចេញរោគសញ្ញាទៀតផង ចំពោះកន្លែងដែលមានមនុស្សនៅជុំៗគ្នាគឺជាកន្លែងដែលមានហានិភ័យខ្ពស់ជាងគេ ជាពិសេសគឺក្នុងពេលបុណ្យភ្ជុំបិណ្ឌផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ សូមប្រជាជនទាំងអស់គ្នាមេត្តាថែរក្សាខ្លួនជៀសឆ្ងាយពីជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធាន៣កុំ៣ការពារ របស់ក្រសួងសុខាភិបាលផងដែរ៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]